លោកអាត់ខែម ហាមបងប្អូនប្រជាពល រដ្ឋក្នុងឱកាសចូលឆ្នាំ ប្រពៃណីជាតិចិនវៀតណាម ខាងមុខនេះ មិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ ប្រភេទជាដាច់ខាត

(ខេត្តបន្ទាយមានជ័យ)៖ លោឧត្ដមសេនីយទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនៅសាល ប្រជុំស្នងការការខេត្ត លោកបានបញ្ជាដល់ បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមាន ជ័យធ្វើការជូនដំណឹង ដល់បងប្អូនប្រជាពល រដ្ឋក្នុងឱកាសចូលឆ្នាំ ប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខ នេះហាមមិនឲ្យលេង ផាវ រំសេវ  កាំជ្រួចគ្រប់ ប្រភេទដាច់ខាត នៅព្រឹក ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២០ ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសេចក្តី ជូនដំណឹងនេះតាមច្បាប់ស្ដីពី ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវដែល ប្រកាសឱ្យប្រើដោយព្រះ រាជក្រមលេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ ១០១៥។

សេចក្តីលេខ០១ ៤០០ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការការប្រើ ប្រាស់នឹងផ្ទុករំសេវ ជាតិផ្ទុះ ទុកថាវគ្រប់ប្រភេទរបស់ អគ្គស្នងការនគរបាល ជាតិដើម្បីធានាក្នុងការ ការពារសន្តិសុខសុវត្ថិ ភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅ ក្នុងឱកាសបុណ្យប្រពៃណី ចិនវៀតណាមដែលប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥.២៦. ២៧ ខែមករា ឆ្នាំ ២០២៩ខាងមុខនេះ។

ក្នុងនោះលោក ឧត្ដមសេនីយទោ អាត់ ខែម បានធ្វើការណែនាំ ដល់ការិយាល័យជំនាញ និងតាមបណ្ដាញអធិការ ក្រុងស្រុកទាំង៩ត្រូវចុះ បង្ក្រាបនិងហាមដាច់ ខាតនូវការនាំចូល រំសេវភាវកម្មគ្រប់ ប្រភេទហើយនគរ បាលជំនាញត្រូវចុះធ្វើការណែនាំ ដល់អាជីវករតាមផ្សារ នៅតាមមូលដ្ឋានរបស់ ខ្លួនអំពីផលប៉ះ ពាល់នៃរំសេវនិងកាំ ជ្រួចដែលជាអាវុធមួយ ប្រើខុសអាចធ្វើឲ្យ មនុស្សស្លាប់បានដូច្នេះ មន្ត្រីនគរបាលជំនាញ ត្រូវចុះធ្វើការសព្វផ្សាយ ដល់ប្រជាពលរដ្ឋមិន អនុញ្ញាតឲ្យលេងក្នុង ឪកាសចូលឆ្នាំ  ចិនវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់ សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃ ពិសេសដល់ ឪពុកម្ដាយឬអាណាព្យា បាលដែលមានកូន តូចងាយរងគ្រោះ។

ធ្វើការផ្សព្វផ្សាយអប់ រំឲ្យបានស៊ីជម្រៅដល់ ប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណះ ឲ្យយល់ដឹងអំពីទង្វើ ខុសច្បាប់ពីការតាំង លក់នាំចូលការចែក ចាយផាវ កាំជ្រួចគ្រប់ប្រភេទទួល បានសេចក្តីណែនាំ ខាងលើនេះអស់លោក ប្រធានការិយាល័យ ជំនាញនិងលោក អធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែនាំ នេះឈរលើស្មារតីទទួល ខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីផ្ទុះផាវ ដ៏កក្រើកមួយ ដែលបង្កឲ្យ មានការស្លាប់មនុស្ស ចំនួន៣នាក់ និង ២នាក់ទៀតរងរបួសធ្ងន់  ចំណែក រថយន្ត១គ្រឿង និង ម៉ូតូនៅលើរថយន្ត ចំនួន៤គ្រឿងខ្ទេចខ្ទីអស់គ្មាន អស់ដោយសារផាវ គ្រប់បែក។

ផាវជាគ្រឿងផ្ទុះដ៏សាហាវ មួយអាចសម្លាប់មនុស្សបាន យ៉ាងងាយដូច្នេះគួរតែ ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្មេងគួរជាស វាងកុំលេងវាឲ្យសោះ ក្នុងឪកាសចូលឆ្នាំ ចិនវៀតណាមខាង មុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *