ជនព្រះនេតចរណ៍ម្នាក់ ផឹកខ្លាំងដើរដេកគ្រប់ ច្រកល្ហកប្រជាពរដ្ឋប្រទះ ឃើញដេកស្លាប់នៅ លើតុលក់នំប័ង នៅជាប់ថ្មល់ជាតិ

(ខេត្តបន្ទាយមានជ័យ)៖ ជនព្រះនេតចរណ៍ម្នាក់ ផឹកខ្លាំងដើរដេកគ្រប់ច្រក ល្ហកប្រជាពរដ្ឋបានប្រទះ ឃើញដេកស្លាប់នៅ លើតុលក់នំប័ងនៅ ជាប់ថ្នល់ជាតិចំណុច ខាងលិចវត្តសមាធិផល ក្នុងភូមិ ៤ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹង ថាបើតាមការអះអាង របស់ប្រជាពលរដ្ឋរស់នៅ ជិតកន្លែងសពស្លាប់ បាននិយាយថាបុរសវ័យ ចំណាស់នេះមករស់ នៅកន្លែងដេកស្លាប់ ជិត១ខែហើយតែង តែទៅទិញស្រា នៅជិតនោះផឹកជាប្រចាំ ហើយបាននិយាយប្រាប់ អ្នកលក់ស្រាថាគាត់រស់ នៅសៀមរាប មានកូន២នាក់មានប្តីប្រពន្ធហើយ គាត់ទើបតែមកពីស្រុក ថៃ ដោយដើររកកូន មិនឃើញចេះតែដើរត្រាច់ ចរណ៍គ្រប់ច្រក ល្ហក យប់ត្រង់ណា ដេកត្រង់និង។

លុះនៅវេលា ម៉ោង៤ទាបភ្លឺ ប្រជាពលរដ្ឋបាន ប្រទះឃើឃសពដេក ស្លាប់នៅលើតុលក់នំប័ង បុរសនោះមានវ័យចំណាស់ អាយុប្រហែល៥០ឆ្នាំ ភិនភាគ អត់អាវ ស្លៀក ខោជើងវែង ព៍ណ ខ្មៅ កំពស់ ប្រហែល១.៥៥ម៉ែត្រ ជាជនព្រះនេតចរណ៍ ដើរហូបចល័ត នៅតាមទីសាធារៈ និងតាមបេនឡាន។

សមត្ថកិច្ចបានធ្វើ ការសន្និដ្ឋានថាសពនេះ ប្រហែលស្លាប់ដោយ សារខ្យល់ គ ក្រោយពីធ្វើកោសល វិច្ឆ័យរួចរាល់ហើយ ក្នុងនោះគេឃើញមាន វត្តមានលោកមេប៉ុស្តិ៍ ព្រះពន្លា និងមេប៉ុស្តិ៍អូរអំបិល និងអាជ្ញាធរភូមិ សង្កាត់ បាននាំគ្នាចាត់ចែង យកសពទៅបូជានៅ វត្តសមាធិផល បញ្ចប់រឿងតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *