ការស៊ើបអង្កេតករណី ស្លាប់របស់ទុយស្រស់ រកឃើញអ្នកបាន ប្រព្រឹត្តអំពើហឹង្សា២នាក់ បញ្ជូនទៅតុលាការ គេសង្ស័យនៅ មានអ្នកបញ្ជានៅពីក្រោយ ខ្នងជាច្រើនាក់ ទៀតត្រូវចាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីមានអធិការ កិច្ចជាច្រើនក្រុមបាន ចុះមកធ្វើការស្រាវជ្រាវ សើុបអង្កេត លើករណីស្លាប់ របស់ឈ្មោះទុយស្រស់ រឿងជម្លោះដីធ្លីនៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរួចមក  មានការបើកសើុប អង្កេតទ្រង់ទ្រាយ ធំនេះអ្នកចូលរួមមាន គណៈកម្មការជាតិប្រឆាំង រាល់ទម្រង់អំពើ ទារុណកម្ម អន្តរក្រសួង មានក្រសួងមហាផ្ទៃ ជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជារបស់រាជរដ្ឋាភិ បាលកម្ពុជា ឧត្តមស្នងការអង្គ ការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពជាUNនិងអង្គ ការសិទ្ធិមនុស្សក្នុង ស្រុកNGOs អធិការកិច្ចកងរាជអវុធ ហត្ថលើផ្ទៃប្រទេសនិង ក៏មានអ្នកសារព៍ត័មានជាតិ អន្តរជាតិមួយចំនួនបាន ចូលរួមយកព៍ត៌មានក្នុងនោះ ក្រុមទាំងនេះបាន ទៅជួបភរិយា ក្រុមគ្រួសារសព សាច់ញាតិ សកម្មជនដីធ្លី និងខ្លះនៅរដ្ឋបាលខេត្ត ក្នុងរឿងស្លាប់របស់ឈ្មោះទុយស្រស់។

ក្នុងនោះបន្ទាប់ពីអនុសាសន៍ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ថ្លែងកាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២០ ក្នុងឱកាសជួបជុំលើកទី៤ រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រីជា មួយអ្នកសារព័ត៌មាន ជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ  រាជធានីភ្នំពេញ សម្តេចតេជោ  ហ៊ុន  សសែនបាន បញ្ជា ឲ្យស្រាវជ្រាវចាប់ខ្លួនអ្នក ដៃដល់ដែលធ្វេីទារុណកម្ម បណ្តាល ឲ្យពលរដ្ឋម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ  សម្តេចបន្ថែមថាក្នុងរឿង ទំនាស់ដីធ្លីនៅខេត្ត បន្ទាយមានជ័យ ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យត្រូវចាប់ ខ្លួនកាលពីថ្ងៃទី២៨ខែ ធ្នូឆ្នាំ២០១៩ ចោទថាជាមេ ខ្លោងបំផុសចលនាឲ្យ ទៅចាប់ដីរដ្ឋនិង ដីមានប្លង់កម្មសិទ្ធ ៥នាក់រួមមាន១ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២ ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារ ស្រុក អូរជ្រៅ ៣ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥ ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារស្រុក អូរជ្រៅ ធ្វេីទារុណកម្មឈាន ដល់ឈ្មោះទុយស្រស់ស្លាប់ ហើយ៤នាក់ កំពុងមានរបួសជាប់ ក្នុងខ្លួនយ៉ាងធ្ងន់ធ្ងូរទៀតផង។

បន្ទាប់ពីទទួលបានព័ត៌មាន ភាពមិនប្រក្រតីនៃការ អនុវត្តតួនាទីភារកិច្ចបណ្ដាល ឲ្យស្លាប់ជនសង្ស័យ ដោយកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ រួចមករបស់សម្ដេច អគ្គមហាសេនាបតីហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានឲ្យបង្កើត គណៈកម្មាធិការដើម្បីធ្វើ ការស្រាវជ្រាវជាបន្ទាន់ ជាលទ្ធផលបាន រកឃើញការពិតដូច ខាងក្រោមអ្នកបាន ប្រព្រឹត្តអំពើហឹង្សាដោយ វាយជនសង្ស័យពិតប្រាកដ មែន១ឈ្មោះលោក វរសេនីយ៍ឯក សប៊ុនសឿង មុខងារមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងលោកអនុសេនីយ៍ទោ ឆយរដ្ឋនា មុខងារជំនួយ ការការិយាល័យ ប្រឆាំងគ្រឿងញៀនកង រាជអាវុធ ហត្ថខេត្តបន្ទាយ មានជ័យ២ការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទីភារ កិច្ចដោយឃាត់ខ្លួនជន សង្ស័យ នៅជាមួយ ក្រុមក្មេងដែល កំពុងអប់រំបន្សាប គ្រឿងញៀន និងបណ្ដោយឲ្យក្មេងទាំង នោះវាយធ្វើបាបជនសង្ស័យ។

ក្រោយពីការបញ្ជូន ខ្លួនទៅកាន់ពន្ធនាគារ តាមដិការឃុំខ្លួនបណ្ដោះ អាសន្នរបស់ចៅក្រមស៊ើប សួរនៃសាលាដំបូង ខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយស្រស់បានស្លាប់ ៣វិធានការនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២០ នេះមន្ត្រីនគរបាល យុត្តិធម៌នៃគណកម្មាធិការ ចំពោះកិច្ចកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានកសាងសំណុំរឿង នាយទាហាននៃកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចំនួន២នាក់បញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យដើម្បី ធ្វើការប្រកាន់តាមច្បាប់។

ចំណែកអ្នកបញ្ជាផ្ទាល់ និងបក្សពួកជា ច្រើននាក់ទៀត នោះគណៈកម្មាធិការកំពុង ធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទា ទោសទៅតាមច្បាប់ មិនអាចអត់អោន ឲ្យបានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *