ក្រសួងព័ត៌មាន បើកកិច្ចប្រជុំជាមួយមេធាវី ស្ម័គ្រចិត្តសម្តេចតេជោ រៀបចំផែនការជួយការពារ អ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិ បាលកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា រៀបចំផែនការ ដំណើរការ ក្នុងការការពារក្តី ជូនអ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិ បតីភាពឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូល រួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មាន ទាំងឡាយណា ដែលសរសេរព័ត៌មាន ដោយគោរពតាមក្រម សីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយ ចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន។

លោក គី តិច ដែលជាប្រធាន ក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោ ត្រូវមានតួនាទី ទទួលខុសត្រូវ បញ្ហាការពារក្តី ដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរព តាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។

នេះបើយោងតាមការ ប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសម្តេច អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ ប្រមុខដឹកនាំកំពូល រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី មានការស្នើសុំពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

បើតាមប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិ សេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មាន មិនគោរពក្រមសីល ធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។

សម្តេចថែមទាំង បានជំរុញដល់ អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបាន សម្តេចដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *