នគរបាលស្រុកថ្មពួក ចុះផ្សព្វផ្សាយអប់រំណែនាំ ដល់អាជីវករលក់គ្រឿង សំភារៈ សែន ចិន វៀតណាមហាមមិន ឲ្យដាក់តាំងលក់ គ្រឿងផ្ទុះដាច់ខាត

(ខេត្តបន្ទាយមានជ័យ)៖ លោក វរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកបានមាន ប្រសាសន៍ថាក្នុង ឪកាសបុណ្យចូល ឆ្នាំថ្មីរបស់ជនជាតិ ចិន វៀតណាម និងកូរេ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃថ្ងៃទី២៥.២៦. ២៧ ខែមករា ឆ្នាំ ២០២៩ ខាងមុខនេះ លោកបានដឹកនាំកំលាំង នគរបាល១ក្រុមចុះផ្សព្វ ផ្សាយអប់រំណែនាំ ដល់អាជីវករលក់គ្រឿង សំភារៈ សែន ចិន វៀតណាមហាមមិន ឲ្យដាក់តាំងលក់គ្រឿងផ្ទុះ ដាច់ខាតដើម្បីធានាក្នុង ការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋនៅក្នុងឱកាស បុណ្យប្រពៃណីចិន វៀតណាមកូរេមានចំនួន ៣ចាប់ ពី ថ្ងៃទី ២៥.២៦. ២៧ ខែមករា ឆ្នាំ ២០២០ខាងមុននេះ។

លោក វរសេនីយ៍ទោ សៅ សារឿនបានបញ្ជាក់ឲ្យ ដឹងទៀតថាការចុះផ្សព្វ ផ្សាយអប់រំណែនាំដល់ អាជីវករលក់គ្រឿង សំភារៈ សែន ចិន វៀតណាមហាម មិនឲ្យដាក់តាំងលក់គ្រឿង ផ្ទុះដាច់ខាតនេះអនុវត្តតាម ប្រសាសន៍ ណែនាំ របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបលោកបាន ដឹកនាំកម្លាំងជំនាញនិង មេប៉ុស្តិ៍រដ្ឋបាល ចុះផ្សព្វផ្សាយអប់រំណែ នាំដល់អាជីវករលក់គ្រឿង សំភារៈ សែន ចិន វៀតណាមហាមមិន ឲ្យដាក់តាំងលក់គ្រឿង ផ្ទុះជាដាច់ខាត នៅចំណុចផ្សារ៣កន្លែង មានផ្សារចាស់ ផ្សារបន្ទាយ ឃុំថ្មពួក និងផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាហមានជ័យ នៅព្រឹក ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០នេះ។

លោក វរសេនីយ៍ទោ សៅ សារឿនបានបញ្ជាក់ឲ្យ ដឹងទៀតថាលោ ឧត្ដមសេនីយទោ អាត់ ខែម បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនៅសាល ប្រជុំស្នងការការខេត្ត លោកបានបញ្ជាដល់ បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ធ្វើការជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋក្នុងឱកាស ចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខ នេះហាមមិនឲ្យលេងផាវ រំសេវ  កាំជ្រួចគ្រប់ប្រភេទដាច់ខាត។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាសេចក្តីជូនដំណឹង នេះតាមច្បាប់ស្ដីពីការគ្រប់ គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវដែល ប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ ១០១៥។

សេចក្តីលេខ០១ ៤០០ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការការ ប្រើប្រាស់នឹងផ្ទុករំសេវ ជាតិផ្ទុះទុកថាវ គ្រប់ប្រភេទរបស់អគ្គស្នង ការនគរបាលជាតិដើម្បីធានា ក្នុងការការពារសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុង ឱកាសបុណ្យប្រពៃណី ចិនវៀតណាម។

ក្នុងនោះលោក ឧត្ដមសេនីយទោ អាត់ ខែម បានធ្វើការណែ នាំដល់ការិយាល័យ ជំនាញនិងតាមបណ្ដាញ អធិការក្រុងស្រុកទាំង៩ ត្រូវចុះបង្ក្រាបនិងហាមដាច់ ខាតនូវការនាំចូលរំសេវភាវ កម្មគ្រប់ប្រភេទហើយ នគរបាលជំនាញត្រូវចុះធ្វើការ ណែនាំដល់អាជីវករតាមផ្សារ នៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃ រំសេវនិងកាំជ្រួចដែល ជាអាវុធមួយប្រើខុស អាចធ្វើឲ្យមនុស្សស្លាប់បាន ដូច្នេះមន្ត្រីនគរបាលជំនាញ ត្រូវចុះធ្វើការសព្វផ្សាយ ដល់ប្រជាពលរដ្ឋមិន អនុញ្ញាតឲ្យលេងក្នុង ឪកាសចូលឆ្នាំ  ចិនវៀតណាម នៅតាមទីសាធារណៈដែល នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងមានការរំខានដល់អ្នក ដទៃពិសេសដល់ ឪពុកម្ដាយឬអាណាព្យា បាលដែលមានកូន តូចងាយរងគ្រោះ។

ធ្វើការផ្សព្វផ្សាយអប់ រំឲ្យបានស៊ីជម្រៅដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណះឲ្យយល់ ដឹងអំពីទង្វើខុស ច្បាប់ពីការតាំងលក់ នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទទួល បានសេចក្តីណែនាំខាងខាង លើនេះអស់លោក ប្រធានការិយាល័យជំនាញ និងលោកអធិការ ក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែ នាំនេះឈរលើស្មារតី ទទួលខុសត្រូវខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *