ដីដែលគេលួចចាក់លុប ដើមកោងកាងនៅមាត់សមុទ្រ នៃភូមិសាស្ត្រឃុំព្រែកត្នោត ស្រុកទឹកឈូ ត្រូវអាជ្ញាធរ ខេត្តកំពតបញ្ជាឱ្យ កាយចេញវិញហើយ

(ខេត្តកំពត)៖ ដីដែលគេចាក់លុប ព្រៃកោងកាងចំណុច មាត់ឆ្នេរសមុទ្រ ស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវលោក ជាវ តាយ អភិបាលខេត្តខេត្តកំពត បញ្ជាឱ្យគ្រឿងចក្រកាយ យកអាចម៍ដីចេញ ហើយកាលពីរ សៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០ ២០ម្សិលមិញ ហើយនៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ គ្រឿងចក្រនៅ តែបន្តកាយយកអា ចម៍ដីជាបន្តបន្ទាប់ ទៀត។

យោងតាមប្រភពព័ត៌ មានពីប្រជាពលរដ្ឋរស់ នៅតំបន់ខាងលើបាននិយាយថា សកម្មភាពចាក់ដីក្នុង មាត់សមុទ្រនេះបាន កើតឡើងប្រហែល ១០ថ្ងៃមកហើយ ដោយគេឃើញ រថយន្តលួចឆ្មក់ដឹកដីមកចាក់ ម្តងមួយឡានៗ ហើយសកម្មភាពនេះ បានប្រព្រឹត្តទៅដោយគ្មាន រំខានដល់អាជ្ញាធរមូល ដ្ឋានបន្តិចឡើយ ទើបប្រជាពលរដ្ឋរាយ ការណ៍ប្រាប់ជំនាញ ដើម្បីចុះមកពិនិត្យតែម្តង។

ក្រោយពីមាន សេចក្តីរាយការណ៍ មានជនខិលខូចចាក់ ដីទន្ទ្រានលុបព្រៃកោងកាង នៅមាត់ឆ្នេរសមុទ្រ  ចំណុចសហគមន៍ព្រែកត្នោត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានចុះមកត្រួតពិនិត្យផ្ទាល់ ដោយបានបញ្ជាដល់ អាជ្ញាធរក្នុងតំបន់ត្រូវតែកាយ អាចម៍ដីដែលចាក់លុប មាត់សមុទ្រនេះចេញវិញ ដោយគ្មានលក្ខខណ្ឌ។

សូមជម្រាបថា បន្ទាប់ពីមានករណី ចាក់ដីនៅមាត់នៅមាត់ សមុទ្រនៅឃុំព្រែកត្នោត នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ គេឃើញវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត លោក ឃុន សាវឿន អនុរដ្ឋលេខាធិ ការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋ បាលជលផល បានចុះពិនិត្យមើល ទិដ្ឋភាពជាក់សនតែង ដោយខណៈនោះ លោកអភិបាលខេត្តកំពត ក៏បានបញ្ជាឲ្យ គ្រឿងចក្រកាយដី ដែលរំលោភ ព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ចេញវិញជាបន្ទាន់។

ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់របស់ ប្រជាពលរដ្ឋក្នុង សហគមន៍គឺ ជាកង្វល់របស់រាជរដ្ឋាភិបាល។

ដូច្នេះរដ្ឋបាលខេត្តគ្មាន អ្វីដែលទុកបណ្ដោយ ឲ្យការរំលោភ បំពានណាមួយ ដែលផ្ទុយនឹងការអនុវត្ត ច្បាប់នោះទេ ដូច្នេះក្រុមហ៊ុនត្រូវផ្អាកធ្វើ សកម្មភាពចាក់ដីលុប ហើយក្រុមហ៊ុនត្រូវតែកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *