កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបញ្ជូនជនសង្ស័យ២ពាក់ព័ន្ធនិងគ្រឿងញៀនទៅតុលាការ!

(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំង គ្រឿងញៀនខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យ ២នាក់ពាក់ព័ន្ធនិងការ ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន និងការរក្សាទុកគ្រឿងញៀន ចំនួន៩កញ្ចប់តូច ទៅតុលាការចាត់ ការបន្តកាលពីថ្ងៃ២០ ខែមករាឆ្នាំ២០២០នេះ។

មន្រ្តីនគរបាលគ្រឿង ញៀនខេត្តស្ទឹងត្រែងបាន ប្រាប់អោយដឹងថាការឃាត់ ខ្លួនជនសង្ស័យទាំង ២នាក់បានធ្វើឡើង ក្រោមកិច្ចសហការ រវាង កម្លាំងនៃអធិកា រដ្ឋាននគរបាលស្រុកថា ឡាបរិវ៉ាត់សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការ ដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង បានដកហូតវត្ថុតាង គ្រឿងញៀនចំនួន៩ កញ្ជប់តូចកាលពីថ្ងៃទី១៨ មករា២០២០ស្ថិតនៅ ចំណុចភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដើម្បីមក ធ្វើការសាកសួរនិង កសាងនិតិវិធី។

លោកថាជន សង្ស័យទាំង២នាក់ ទី១មានឈ្មោះជៀម ម៉េងលី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ទី២ ឈ្មោះ សឿន រតនៈ ភេទប្រុសអាយុ២៦ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំអាង  ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ ខ្លួននិងដកហូតវត្ថុតាង គ្រឿងញៀនចំនួន៩ កញ្ជប់តូច កម្លាំងសមត្ថកិច្ចបាន ធ្វើតេស្តទៅលើគ្រឿងញៀនរក ឃើញថាជាប្រភេទ មេតំហ្វេតាមីន ក្រាមពណ៏សថា្លមាន ទំងន់២.៣៩ក្រាម ក្រោយដក សំណាកចេញ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ត្រូវបានកម្លាំង ជំនាញបញ្ជូនទៅតុលារ រួចហើយផងដែរដើម្បី ចាត់ការ តាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *