លោកឧត្តមសេនីយ៍ទោ អាត់ខែម ប្រជុំផ្សព្វផ្សាយស្តីពី ការរឹតបណ្តឹងករណីគ្រោះ ថ្នាក់ចរាចរណ៍កើត មានឡើងនៅក្នុងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបានថ្លែងក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរឹតបណ្តឹងករណីគ្រោះ ថ្នាក់ចរាចរណ៍កើតមាន ឡើងនៅខេត្តបន្ទាយ មានជ័យថាករណីគ្រោះ ថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងមកពីកត្តាមនុស្ស មិនបានរៀនបើកបរ មិនគោរពច្បាប់ចរាចរណ៍ មិនគោរពសិទ្ធិអាទិភាព វ៉ាជែង បើកលឿនហួសល្បឿន កំណត់ក្រោមឥទ្ធិពល គ្រឿងស្រវឹង មិនប្រកាន់ស្តាំ ប្តូរទិសខ្វះការប្រុងប្រយ័ត្ន កត្តាយានយយន្តខ្វះ ការត្រួតពិនិត្យលក្ខណះ បច្ចេកទេស ហ្វ្រាំង កង់ជាដើមនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំស្នងការ នគរបាលខេត្តបន្ទាយ មានជ័យដោយមានការ ចូលរួមមន្ត្រីពាក់ព័ន្ធ ចរាចរណ៍ជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ អាត់ខែមបានមាន ប្រសាសន៍បញ្ជាក់ឲ្យ ដឹងទៀតថាគ្រោះ ថ្នាក់ចរាចរណ៍គឺជា ប្រធានបទមួយយ៉ាងសំខាន់ សំរាប់អ្នកធ្វើចរាចរណ៍តាម ផ្លូវគោកព្រោះសព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ទើរតែរៀង រាល់ថ្ងៃវាបង្កឲ្យបាត់បង់ មនុស្សនិងទ្រព្យសម្បត្តិ យ៉ាងច្រើនសណ្ធឹក សណ្ធាប់មិនអា ចគណនាបាន។

លោកបានបញ្ជាក់ទៀត ថាបើតាមការសិក្សាស្រាវ ជ្រាវបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសនោះភាគ ច្រើនកើតឡើងដោយសារ តែកំហុសឆ្គងរបស់មនុស្ស ដែលកំហុស ទាំងអស់នេះទាក់ទងទៅនិង ការបើកបរមិនបាន ពាក់មួកសុវត្តិភាព បើកបរក្រោមឥទ្ធិពលនៃ ជាតិស្រវឹង ការបើកហួសល្បឿនកំណត់ មិនបានពាក់ខ្សែក្រវ៉ាត់ មុនពេលបើកបរ ផ្ទុកមនុស្សឬទំនិញលើសកំណត់ បើកជែងគ្នាដោយ ប្រថុយប្រថាន ទូរស័ព្ឌពេលបើក បរជាដើម។

លោកបានបញ្ជាក់ទៀត ថាកន្លងមកសមត្ថកិច្ចចំរុះ បានចុះអនុវត្តធ្វើការត្រួតពិនិត្យ យានយន្តកែច្នៃលក្ខណះខុសបច្ចេក ទេសសរុបរួមបានចំនួន បានរាប់រយគ្រឿងយានយន្ត ត្រឹមត្រូវមានជាច្រើនគ្រឿង យានយន្តគ្មានឯសារត្រឹម ត្រូវចំណែករថយន្តដឹក អង្កាមវិញមានច្រើនគ្រឿងនៅ មិនអាចកាត់ទ្រុងបានឡើយ។

លោកបានបញ្ជាក់ទៀតថាមន្ត្រី នគរបាលចរាចរណ៍ខេត្ត បានធ្វើឲ្យការផ្សព្វផ្សាយច្បាប់ នានាពាក់ព័ន្ធ និងវិស័យដឹកជញ្ជូន ច្បាប់ចរាចរណ៍ផ្លូវ គោកជាញឹកញាប់។លោកអាត់ខែមបានធ្វើការ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោគឲ្យបានគ្រប់គ្នា ដូចជាពេលបើកបរ កុំបញ្ច្រាសទិសចរាចរណ៍ ត្រូវពាក់មួកសុវត្តិភាព ឲ្យបានត្រឹមត្រូវ កុំជជែកគ្នាពេលបើកបរ  ពេលបើកបរ កុំពិសារគ្រឿងស្រវឹង ពេលធ្វើចរាចរណ៍ត្រូវមើល ស្លាកចរាចរណ៍ឲ្យបានត្រឹមត្រូវ កុំផ្ទុកមនុស្សហួសកំណត់ ពេលបើកបរកុំនិយាយទូរស័ព្ឌ ពេលបើកបរត្រូវដាក់កញ្ចក់ សំរាប់មើលក្រោយឲ្យបានត្រឹមត្រូវ និងត្រូវពិនិត្យភ្លើង ហ្វ្រាមុខក្រោយឲ្យបាន ត្រឹមត្រូវ ហើយត្រូវផ្តល់សិទ្ធិ ឲ្យអ្នកបើកបរនៅក្នុង រង្វង់មូលជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *