ពិធីប្រកាសចូល កាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធី ប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មានខេត្តកែប។

ពិធីនេះស្ថិតក្រោមអធិបតីដ៏ ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប និង លោក សំ សារីន  ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តកែប ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត គណៈប្រតិភូអមដំណេីរ និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តយ៉ាងច្រើនកុះករ។

យោងតាមសេចក្តីប្រកាសស្ដីពី ការចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន លោក រស់ ឧត្តុង អនុប្រធានមន្ទីរព័ត៌មាន ត្រូវឡើងកាន់តំណែង ជាប្រធានមន្ទីរព័ត៌មាន ខេត្តកែប ជំនួស លោក លៀវ ស៊ុនសារី ដែលត្រូវចូលនិវត្តន៍។

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងរបស់លោក  លៀវ ស៊ុនសារី ប្រធានមន្ទីរព័ត៌មាន ខេត្តកែបចាស់ កន្លងមកបាន ខិតខំអនុវត្តការងារ តាមភារកិច្ចរបស់ខ្លួន លេីការគ្រប់គ្រង ទូរទស្សខ្សែកាប និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងខេត្ត ដោយសម្រេច បាននូវលទ្ធផល និង សមិទ្ធផលរបស់ មន្ទីរជាបន្តបន្ទាប់។

លោក ខៀវ កាញារីទ្ធ ក៏បានស្នើដល់ប្រធាន មន្ទីព័ត៌មានខេត្តកែបថ្មី ត្រូវប្រកាន់ភ្ជាប់នូវ សាមគ្គីជាធ្លុងមួយ សម្រេចបាននូវ ស្នាដៃបន្តទៀតក្នុង ការអនុវត្ត និង គ្រប់គ្រងលេីជំនាញ មន្ទីររបស់ខ្លួន ត្រូវគោរពនូវអភិក្រម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ បន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ពិសដសត្រូវ ខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ត្រូវអនុវត្តនូវយុទ្ធសាស្ត្រ ការផ្សព្វផ្សាយព័ត៌មាន របស់ខេត្តក៏ដូចជារបស់រាជ រដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍  ឱ្យស្របទៅតាមច្បាប់ របស់ក្រសួងព័ត៌មាន  ឲ្យមានប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែក អភិវឌ្ឍខេត្តឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *