ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី បានថ្លែងក្នុងសិក្ខាសាលាស្តីពីច្បាប់បទប្បញ្ញត្តិនានា និងសេចក្តីនែនាំថ្មីៗជាពិសេសការលើកទឹកចិត្តផ្នែកព័ន្ធដាក្នុងវិស័យអាទិភាពសម្រាប់អ្នកជាប់ព័ន្ធតូច និងមធ្យម នៅព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថា សិក្ខាសាលានេះដើម្បីធ្វើការផ្សព្វផ្សាយស្តីពីច្បាប់បទប្បញ្ញត្តិក្នុងវិស័យអាទិភាពសម្រាប់អ្នកជាប់ព័ន្ធតូច និងមធ្យមឲ្យបានយល់ដឹង ដែលមានមន្ត្រីជាន់ខ្ពស់ចូលរួម លោកបណ្ឌិត កែនសម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកព្រឹមសាលី ប្រធានសាខាពន្ធដាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត និងអាជីវករមកពីគ្រប់ទីកន្លែង៣០០នាក់។
ជាកិច្ចស្វាគមន៍ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការកោះអញ្ជើញអាជីវករជាប់ពន្ធមកសិក្ខាសាលានេះដើម្បីធ្វើការផ្សព្វផ្សាយស្តីពីច្បាប់បទប្បញ្ញត្តិនានានិងសេចក្តីណែនាំខ្លីៗនិងការលើកទឹកចិត្តផ្នែកពន្ធដាក្នុងវិស័យអាទិភាពសម្រាប់អ្នកជាប់ព័ន្ធតូច និងមធ្យម។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ សាខាពន្ធដាខេត្តបន្ទាយមានជ័យខិតខំប្រឹងប្រែងប្រមូលចំណូលសារពើពន្ធជូនរដ្ឋបានលើសផែនការជារៀងរាល់ឆ្នាំជាពិសេសឆ្នាំ២០១៨កន្លងទៅនេះសាខាពន្ធដាខេត្តបន្ទាយមានជ័យប្រមូលពន្ធបានចំនួន ៦១.០៤៩លានរៀល ស្មើ១៥.៣លានដុល្លា ធៀបនិងផែនការ ២៨.០៦២លានរៀល ស្មើ៧.០១លានដុល្លាស្មើនិង២១៨% ។ ហើយ រយះពេល៦ខែដើមឆ្នាំ ២០១៩នេះសាខាពន្ធដាខេត្តបន្ទាយមានជ័យរកចំណូលប្រមូលបានចំនួន៤៣.១៦៩លានរៀលស្មើនិង១០.៨លានដុល្លាធៀបនិងផែនការ៣៩.៨៧៥លានរៀលស្មើនិង៨ង៩.៩៨លានដុល្លាស្មើនិង១០៨%។
ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត កែនសម្បត្តិ បានមានប្រសាសន៍ថាក្នុងសិក្ខាសាលានោះសូមសិក្ខាកាមទាំងអស់ត្រង់ត្រាប់ស្តាប់គ្រូធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយច្បាប់បទប្បញ្ញត្តិក្នុងវិស័យអាទិភាពសម្រាប់អ្នកជាប់ពន្ធតូច និងមធ្យមឲ្យបានយល់អំពីខ្លឹមសា សារពើពន្ធ ដើម្បីឲ្យមានមូលដ្ឋានក្នុងការអនុវត្តរាល់ឯកសារគតិយុទ្ធនានាជុំវិញការអនុវត្តយុទ្ធសាស្ត្រ កៀរគរកចំណូលរយះពេលធម្យមជូនរដ្ឋ ដែលអង្គសិក្ខាសាលានិងធ្វើបទបង្ហាញអំពីទី១ ការកែទម្រង់របស់អង្គភាពពន្ធដា ទី២សមិទ្ធផលរបស់អង្គភាពពន្ធដា ទី៣ អនុក្រឹត្យលេខ១២៤ អ ន ក្រ ទី៤ប្រកាសលេខ១០០ ស ហ វ ប្រក ទី៥សេចក្តីណែនាំលេខ០០១ សហវ និងទី៦សេចក្តីណែនាំលេខ២០៥១៥អពដ។
លោកបណ្ឌិត កែនសម្បត្តិបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារតែកិច្ចប្រជុំនេះ មានរយះពេលខ្លីអង្គសិក្ខាសាលាទាំងអស់ខិតខំយកចិត្តទុកដាក់តាមដានស្តាប់រាល់ការធ្វើបទបង្ហាញ និងរាល់ការធ្វើសំណួរចំពោះចំណុចណាដែលមានភាពស្រពិចច្រពិលឬនៅមានភាពស្កាក់ស្ទើរក្នុងការអនុវត្តព្រោះនេះជាឪកាសដ៏វិសេសវិសាលសម្រាប់មន្ទីរពន្ធដាខេត្ត ក៏ដូចមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលោក លោកស្រី អាជីវករពាណិជ្ជករដែលជាអ្នកអនុវត្តន៍ការបង់ពន្ធជូនរដ្ឋ ៕