រដ្ឋបាលខេត្ត កំពតប្រជុំផ្សព្វផ្សាយ ស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ កិច្ច ការរដ្ឋបាល ក្នុងការិយបរិច្ឆេទ ២០១៨

(ខេត្ត កំពត)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩នេះ អគ្គនាយកដ្ឋាន រដ្ឋបាលនៃក្រសួង មហាផ្ទៃ សហការជា មួយរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយពីគោល បំណងស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្ត កិច្ច ការរដ្ឋបាល ក្នុងការិយបរិច្ឆេទ២០១៨ ក្រោមវត្តមានចូលរួមអធិបតីភាព លោក ជាវ តាយ  អភិបាល នៃគណៈអភិបាលខេត្ត លោក ជឹង ផល្លា  ប្រធានក្រុម ប្រឹក្សាខេត្ត លោក សួស ប្រាថ្នា ប្រធានក្រុម ការងារ នៃអគ្គយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ  និងមានការចូលរួម ជាសមាជីក សមាជិកា ពីសំណាក់  លោក-លោកស្រី សមាជីក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តី រាជការចំណុះសាលាខេត្ត។

កិច្ច ប្រជុំនេះបានផ្ដោតលើកិច្ច ការមួយចំនួនសំខាន់គឺ ពិនិត្យ និងវាយតម្លៃ លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល ពិនិត្យ លើការបំពេញតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តី រាជការ  ពិនិត្យ លើការអនុវត្តមុខងារនៃការ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈ នានា ពិនិត្យ នុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្តនិងពិនិត្យ លើការងារផ្សេងៗមួយចំនួនទៀត។

មានប្រសាសន៍ ក្នុងប្រជុំ លោក ជាវ តាយ អភិបាល ខេត្តកំពត បានចាត់ទុក កិច្ចប្រជុំ ពេលនេះពិតជាមានសារៈសំខាន់គឺក្នុងគោល ដៅពង្រឹងប្រព័ន្ធគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោម ជាតិឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ស្មារតីនិងការទទួល ខុសត្រូវក្នុងការ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យស្របតាម គោលការណ៍ច្បាប់ លិខិត បទដ្ឋាន គតិយុត្តិ ជាពិសេសជំរុញការ ចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេវារដ្ឋ បាលនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយគុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធ ភាពខ្ពស់ និងបរិយាប័ន។

លោក អភិបាល ខេត្ត ក៏បានស្នើដល់ លោក-លោកស្រី សមាជីក សមាជិកា ក្រុមប្រឹក្សា គណៈអភិបាលនិង មន្ត្រីរាជការចំណុះ សាលាខេត្តនៅពេលនេះ  សូមចូលរួមកិច្ចសហការ សម្របសម្រួល ជាមួយក្រុមការងារដើម្បី ឲ្យការងារនេះបានសម្រេច ឆាប់រហ័សនិងទទួល បានលទ្ធផលល្អប្រសើរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *