(ខេត្តកណ្តាល)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅចំណុចបន្ទប់លេខ A101 ផ្ទះសំណាក់យីហោ (សុខា សម្បត្តិ) ផ្លូវ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
ស្ត្រីម្នាក់បានពុល បែកពពុះមាត់ស្លាប់ នៅក្នុងផ្ទះសំណាក់! ខណៈដៃគូរខាងប្រុស បានរបួស កំពុងជួយសង្គ្រោះ! បន្ទាប់ពីពួកគេបាន នាំគ្នាលេបថ្នាំជា ច្រើនគ្រាប់ ដើម្បីប៉ងសម្លាប់ ខ្លួនជាមួយគ្នា,,,!។
ជនរងគ្រោះឈ្មោះ មួន ស្រីនឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិឱម៉ាល ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វត្ថុតាងនៅកន្លែង កើតហេតុមាន៖ សំបកថ្នាំ TRAUIC ប្រើអស់ចំនួន៤បន្ទះ, សំបកប្រអប់២ និងសំបកថ្នាំ Laroxyl មាន១បន្ទះ ប្រើអស់៣០គ្រាប់ MIRAL GINE អស់១៨គ្រាប់ TRAVIC អស់៣៩គ្រាប់ ។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល១៤រសៀល ឈ្មោះ ជួន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានមកមើល ភ្ញៀវនៅផ្ទះសំណាក់ ខាងលើ ដោយសារដល់ម៉ោង សំអាតបន្ទប់ និងដល់ម៉ោង ដើម្បីឲ្យភ្ញៀវបង់លុយ ក៏បានទៅគោះ ទ្វារបន្ទប់លេខ A101 តែភ្ញៀវមិនព្រម បើកក៏យកសោរ បន្ទប់មកចាក់ ហើយឃើញភ្ញៀវខាង ប្រុសឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ បានដើរចុះ ដើរឡើងៗក្នុងបន្ទប់ ទើបសួរនាំ តែមិននិយាយស្តីអ្វីទេ,,,! ។
បន្ទាប់មកដោយ មានការសង្ស័យ បានហៅបុគ្គលិក ផ្សេងទៀតមកជួយមើល ស្រាប់តែឃើញ ជនរងគ្រោះឈ្មោះ មួន ស្រីនឿន ដេកបែកពពុះ មាត់នៅលើពូក ស្លាប់ រួចបានរាយ ការណ៍ជូន សមត្ថកិច្ចចុះពិនិត្យ ។
នៅដំបូងជនរងគ្រោះ បានចូលមកសម្រាក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩ ទើបបានដឹង ហេតុការណ៍នេះ កើតឡើងថា មានអ្នកស្លាប់នៅ បន្ទប់ផ្ទះសំណាក់ បន្ទប់លេខA101 តែម្តង!! ។
តាមការពិនិត្យរបស់ សមត្ថកិច្ចជំនាញ បច្ចេកទេស ខេត្តកណ្តាល និងនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើត ហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ និងគ្រូពេទ្យអនុមន្ទីរ ពេទ្យជ័យជំនះ បានធ្វើ សន្និដ្ឋានថា៖ ជនរងគ្រោះពិត ជាបានស្លាប់ ដោយសារការ ប្រើប្រាស់ថ្នាំហួស កំណត់ ក្នុងគោល បំណងធ្វើអត្តឃាត ។
សាកសពបានប្រគល់ ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។ ដោយឡែកដៃគូរ ខាងប្រុស ឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ស្រុកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យជ័យជំនះ ក្រុងតាខ្មៅ ៕