(ភ្នំពេញ)៖រសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអនុញ្ញាត ឲ្យឯកឧត្តម LIM JUNG-TEAK អគ្គនាយកនៃអគ្គ នាយកដ្ឋានសហ ប្រតិបត្តិការរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃ សាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការ គួរសម ។
គោលបំណងនៃជំនួប សម្ដែងការគួរសម នៅទីស្ដីការក្រសួង មហាផ្ទៃនាឱកាសនេះ គឺឯកឧត្តម KIM JUNG-TEAK បានជូនដោយផ្ទាល់ នូវលិខិតអញ្ជើញរបស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងសុវត្ថិភាពនៃ សាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញ សម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កូរ៉េ ដែលគ្រោងធ្វើឡើង នៅប្រទេសកូរ៉េនាចុង ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអញ្ជើញសម្ដេច ក្រឡាហោម ស ខេង នៅពេលនេះគឺផ្អែក តាមដំណើរទស្សន កិច្ចរបស់ សម្ដេច ក្រឡាហោមដែល កាលពីខែឧសភា កន្លងទៅ សម្ដេចបានដឹក នាំគណៈប្រតិភូជាន់ ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេច និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ បានជជែកគ្នាអំពីបញ្ហានេះ ហើយឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបសម្ដេច ថានឹងអញ្ជើញសម្ដេច ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីអាស៊ាន កូរ៉េ ដែលទទួល បន្ទុកការងាររដ្ឋបាល ថ្នាក់ក្រោមជាតិ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះឯកឧត្តម Lim JUNG-TEAK ដែល បានយកលិខិត អញ្ជើញពីកូរ៉េមកជូន សម្ដេចដោយផ្ទាល់នៅ ព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេចបានមាន ប្រសាសន៍ថានឹងពិនិត្យ លទ្ធភាពជាក់ស្ដែង ហើយប្រសិនបើ សម្ដេចមិនមាន ពេលវេលាសមស្រប សម្ដេចនឹងចាត់ឯក ឧត្តមរដ្ឋលេខាធិការ ប្រចាំការក្រសួងមហា ផ្ទៃដើម្បី ដឹកនាំ ប្រតិភូចូល រួមព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនឹងនេះសម្ដេច ក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង រវាងក្រសួង មហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ដែលមកដល់ពេលនេះ ក្រសួងទាំងពីរ មាន កិច្ចសហប្រតិបត្តិការ ទាំងលើផ្នែកនគរបាល និងផ្នែករដ្ឋបាល ថ្នាក់ក្រោមជាតិ ។ សម្ដេចសូមអរគុណ ចំពោះភាគីកូរ៉េដែលតាមរយៈ MOU ដែលមានជាមួយគ្នា គឺបានផ្ដល់ ការ គាំទ្រជាបន្តបន្ទាប់មកដល់ក្រសួងមហាផ្ទៃកម្ពុជា ពិសេសការងារបណ្ដុះ បណ្ដាលធនធាន មនុស្ស ទាំងលើវិស័យនគរបាល និងវិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរ គុណក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ជាពិសេសឯក ឧត្តមរដ្ឋមន្ត្រី ដែលកាលពីខែ ឧសភាកន្លងទៅ ឯកឧត្តមបាន រៀបចំកម្មវិធីសម្រាប់ ទស្សនកិច្ចសម្ដេចបានយ៉ាង សមស្របទៅតាមសំណូមពរ របស់ក្រសួង មហាផ្ទៃកម្ពុជា ធ្វើឲ្យប្រតិភូទទួលបាន បទពិសោធន៍ល្អៗ ដើម្បីយកមកកែលម្អរ ការអនុវត្ត ទៅតាម ស្ថាន ភាពរបស់កម្ពុជា ហើយសម្ដេចសង្ឃឹម ជឿជាក់ថាទៅអនាគត ភាគីទាំងពីរ នឹងបន្ត ចែករំលែកបទពិសោធន៍ នេះបន្ថែមទៀត ពិសេសលើការងារ រដ្ឋបាលមូលដ្ឋាន ។
សម្ដេចក៏បានជម្រាប ជូនដែរថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រ សួងមហាផ្ទៃ តែ ម្ដងបានខិតខំរៀបចំនូវ ច្រកចេញចូលតែមួយ ដែលនេះគឺជាផ្នែក មួយនៃការលើក កម្ពស់ សេវា សាធារណៈជូន ប្រជាពលរដ្ឋ ហើយការងារនេះបានទទួល ការពេញចិត្ត និងគាំទ្រយ៉ាង ច្រើនលើសលុប ពីសំណាក់ប្រជាពលរដ្ឋ ។
ឯកឧត្តម LIM JUNG-TEAK បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថាកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីកូរ៉េ អាស៊ានទទួលបន្ទុក ការងាររដ្ឋបាលថ្នាក់ក្រោម ជាតិនាពេលខាងមុខ គឺពាក់ព័ន្ធ នឹងប្រធានបទសំខាន់ៗ៣ ក្នុងនោះរួមមាន ការចូលរួមរបស់ ប្រជាពលរដ្ឋនៅ ក្នុងវិស័យសេវា សាធារណៈ វិស័យរដ្ឋបាលឌីជីថល និងការងារកសាង សមត្ថភាពរបស់រដ្ឋបាលថ្នាក់ ក្រោម ជាតិ ហើយក្នុងនោះក៏មាន ការរៀបចំតាំងពិព័រណ៍បង្ហាញអំពី នវានុវត្តន៍ពាក់ព័ន្ធ នឹងការធ្វើ សេវា សាធារណៈឲ្យកាន់តែល្អ ប្រសើរដែរ ។
ឯកឧត្តមក៏សូមឯក ភាពចំពោះប្រសាសន៍ លើកឡើងរបស់សម្ដេច និងបានជម្រាប ជូនសម្ដេច ថា ភាគី កូរ៉េនឹងបន្តអនុវត្តMOU ទាំងឡាយដែលក្រសួង ទាំងពីរបានចុះហត្ថលេខា កន្លងមក ឲ្យទទួលបាន លទ្ធផលល្អស្រប តាមការចង់បានរបស់ ភាគីទាំងពីរ នឹងបន្តពង្រីកកិច្ច សហប្រ តិបត្តិការបន្ថែមទៀត ពិសេសរវាងវិស័យ នគរបាលនៃប្រទេសទាំងពីរ ។
ជាទីបញ្ចប់ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ឯកឧត្តមប្រធានគណៈ ប្រតិភូដែលបាន ចំណាយពេលមក ទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីប្រគល់លិខិតអញ្ជើញ ជូនសម្ដេចក្នុងឱកាស នេះ ហើយតាមរយៈឯកឧត្តម សម្ដេចសូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ និងសុវត្ថិ ភាព កូរ៉េ សូមទទួលបាន ជោគជ័យគ្រប់ភាកិច្ច និងសូមអរគុណ រដ្ឋាភិបាលកូរ៉េដែលបាន បង្ក លក្ខណៈល្អប្រសើរជូនដល់ ពលករកម្ពុជាដែលកំពុង ធ្វើការនៅប្រទេសកូរ៉េ ៕