យុវជនម្នាក់ចូលលួច ទូរស័ព្ទនៅក្នុងបន្ទប់បាន ៦គ្រឿងយកទៅលក់ ស៊ីចាយអស់ត្រូវបាន កំលាំងអាវុធហត្ថវាយខ្នោះ

(ខេត្តបន្ទាយមានជ័យ)៖ ដោយសារតែបន្ទប់ មានកាមេរ៉ាសុវត្ថិភាព យុវជនម្នាក់ចូលលួចបាន ទូរស័ព្ទនៅក្នុងបន្ទប់គេ បាន៦គ្រឿងយក ទៅលក់ស៊ីចាយអស់ ត្រូវបានកំលាំង អាវុធហត្ថក្រុង ប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ចុះឃាត់ខ្លួនបាននៅវេលា ម៉ោង៩យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ត្រី នួននីណារ៉ូ បានប្រាប់អ្នកយកព៍ត័ មានឲ្យដឹងថានៅមុន ពេលកើតហេតុ នោះជនរងគ្រោះឈ្មោះ ចេងជាងចាំងភេទ ប្រុសអាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិក្នុង កាស៊ីណូ១៨ជាន់ បន្ទប់លេខ ៩៨៨៨ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបាត់ទូរស័ព្ទ ចំនួន ៦គ្រឿង ដែលសាកថ្មទុក ចោលក្នុងបន្ទប់ ក្រោយមកម្ចាស់ ទូរស័ព្ទបាន ដាក់ពាក្យប្តឹងដោយ សមត្ថកិច្ចមើលកាមេរ៉ា សុវត្ថិភាពរបស់ កាស៊ីណូទើបតាម ឃាត់ខ្លួនចោរ បានមានឈ្មោះ សំ សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងភូមិមិត្តភាព  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតហើយ បានបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត  ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្មថេង ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  បានឲ្យដឹងថាក្រោយ ពីកម្លាំងជំនាញធ្វើការ សាកសួរ ជនសង្ស័យបាន សារភាពថាខ្លួនពិត ជាបានលួចយកទូរស័ព្ទ ពីជនជាតិចិនពិតប្រាកដ មែនហើយយកទៅ លក់ក្នុង១គ្រឿងបាន តម្លៃពី ៨ម៉ឺនរៀលស៊ីចាយ អស់ដោយបានចម្លើយ សារភាពហើយជនសង្ស័យ ត្រូវបាន កម្លាំងជំនាញកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *