រម្មនីយដ្ឋានធម្មជាតិ អាងទឹកត្រពាំងថ្មក្នុង ឪកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវ ជាតិនិង អន្តរជាតិមកលេង កំសាន្តច្រើនដល់ រាប់ពាន់នាក់

(ខេត្តបន្ទាយមានជ័យ)៖ក្នុងឪកាសបុណ្យភ្ជុំ បិណ្ឌជាប្រពៃណីជាតិ ខ្មែរដ៏ធំមួយគេសង្កេត ឃើញមាន មន្ត្រីរាជការដែលឈប់ សម្រាកពីការងារក៏ដូចជា ប្រជាពលរដ្ឋមកពីតាម បណ្តា ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាមកពីតាម បណ្តាខេត្តនានាបាន នាំគ្នាជិះរថយន្តមក លេងនិងងូតទឹក លំហែរកាយជាលក្ខណៈ ក្រុមគ្រួសារយ៉ាង សប្បាយរីករាយក្នុង រម្មនីយដ្ឋាន ធម្មជាតិអាងទឹកត្រពាំងថ្ម នេះរាប់ពាន់នាក់ជា មួយគ្នានោះដែរគេ ឃើញមានកំលាំង អាវុធហត្ថ និងកំលាំងនគរ បាលទទួលបញ្ជាពីលោក ឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត  និងលោកឧត្តមសេនីយ៍ ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត កម្លាំងយោធា សិករង ស្រុក កម្លាំងប្រជាកាពារ និងអាជ្ញាធរដែនដីចុះមក ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទីនោះ បានយ៉ាងល្អប្រសើរ ជូនភ្ញៀវមក លេងអាងទឹកត្រពាំងថ្ម នោះ ដោយពុំមានបាតុ ភាពអ្វីកើត ឡើងឡើយ ធ្វើឲ្យពួកគាត់មានការ សប្បាយរីករាយនិង មានភាពកក់ក្តៅពីសន្តិសុខ។

ក្នុងពិធីមកលេងអាង ទឹកត្រពាំងថ្មនេះភ្ញៀវ ទេសចរណ៍បានមាន ការចំណាប់អារម្មណ៍ យ៉ាង ខ្លាំងអំពីអាងទឹកត្រពាំង ថ្មនេះព្រោះវាមានទំហំ ធំមានទឹកល្ហល្ហេវចំណែក សន្តិសុខ សណ្តាប់ វិញគឺល្អ ដោយមានកង កម្លាំងសមត្ថកិច្ច បានដើរត្រួតពិនិត្យល្បាត យ៉ាងយកចិត្តទុកដាក់ ដើម្បី ការពារសន្តិសុខជូន ប្រជាពលរដ្ឋមកលេង កំសាន្តសប្បាយ ។

គួរបញ្ជាក់ផងដែរថា អាងត្រពាំងថ្មនេះវា ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំ​ស្រុក ខេត្តបន្ទាយ មាន ជ័យ ដែលមានចម្ងាយពីទី រួមស្រុកភ្នំស្រុក ប្រមាណជា៧គីឡូ ម៉ែត្រអាងទឹកនេះ អាចផ្ទុក ទឹក បានចំនួន១៨០លាន ម៉ែត្រគីប មានបណ្តោយប្រវែង ១២គីឡូម៉ែត្រនិង ទទឹងប្រវែង១០គីឡូ ម៉ែត្រ។

អាងទឹកនេះឲ្យតែរដូវ បុណ្យទាន និងថ្ងៃសំរាក មន្ត្រីរាជការ និងភ្ញៀវទេសចរណ៍ មកលេង នៅអាង ត្រពាំងថ្មពុំដែលដាច់ តិចរឺ ច្រើនតែប៉ុណ្ណោះ។

លោកឃួត ឃួន មេឃុំប៉ោយចារ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថានារដូវស្សាឆ្នាំនេះ មាន ភ្ញៀវ ទេសចរណ៍មកលេង នៅអាងទឹកត្រពាំងថ្ម នេះច្រើនជា​ងឆ្នាំមុនដល់ ទៅ៥,២៥០នាក់  ព្រោះឆ្នាំនេះមានទឹកច្រើន បើឆ្នាំទៅមិញ មិនមានទឹកលេង គឺមិនសូវមានអ្នក មកលេងនោះទេ ។

ក្នុងនោះដែរលោក មេឃុំក៏បានអំពាវនាវ ដល់បងប្អូនដែលមក លេងអាងទឹកត្រពាំង ថ្មនេះ គឺសុំឲ្យជួយសម្អាត បរិស្ថានផងដែរ ក្រោយពីការហូបចុករួច សុំឲ្យវិចខ្ចប់កាក សំណល់ទាំង នោះ យកទៅដាក់ក្នុងធុង សម្រាមឬខ្ចប់យកទៅបោះ ចោលឲ្យល្អម្យ៉ាងវិញ ទៀតគឺសុំឲ្យបងប្អូន ប្រុងប្រយ័ត្នចំពោះកូន ចៅតូចៗ កុំបណ្តែតបណ្តោយ ឲ្យលេងទឹកតែម្នាក់ឯង ដែលនាំឲ្យមាន គ្រោះថ្នាក់ដល់ លង់ទឹកស្លាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *