ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្តរង ,លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត,អភិបាលស្រុក,មេឃុំ, ភូមិ ,មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុប ចំនួន១០០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភផ្លូវបេតុង ១៣០០ម៉ែត្រទៀត ដល់ភូមិលេខ៤ ឃុំប្រាសាទ និងផ្លូវបេតុងចូលសាលារៀន បឋមសិក្សា ហ៊ុន សែន ក្បាលកោះតូច ប្រវែង ១២៨ម៉េត្រ ៕