ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលចំណាយថវិកាសាងសង់ប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូបផងដែរ ។ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ «ការដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានយូរអង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជន និងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ» ដូចនេះយើងត្រូវនាំគ្នាប្តេជ្ញាចិត្តថាត្រូវស្រលាញ់ ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នាកុំបីខានឡើយ ជាពិសេសបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំកម្ពុជានាពេលអនាគត ។ បើតាមរបាយការណ៍របស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង បានអោយដឹងថា៖ អាគារទីស្នាក់ការបក្សឃុំអូរអណ្តូងដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ គឺសាងសង់ពីថ្មប្រក់ក្បឿង មានទទឹង ៩.១៦៨ម៉ែត្រ និងបណ្តោយ ២៧.១៦៨ម៉ែត្រ ដោយចំណាយថវិការសាងសង់សរុប ចំនួន ៤៧,៤៤៧ដុល្លារ ដែលជាថវិការចូលរួមពីសំណាក់លោក-លោកស្រីប្រធានក្រុមការងារតាមភូមិ-ឃុំអូរអណ្តូង និងសប្បុរសជននានាផងដែរ ៕ដោយ÷ស សារឿន
You might like
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
23/09/2024
9 Likes
11
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
5 Likes
11
លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី
19/09/2024
14 Likes
13
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
20 Likes
14