បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅឃុំ/សង្កាត់ទាំង៨

ប៉ៃលិន៖ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រមណ្ឌលប៉ៃលិន និងបេក្ខជនតាមលំដាប់លេខរៀងបន្តបន្ទាប់ មានដូចជា៖ ឯកឧត្តម សៅ សារ៉ាត់, ឯកឧត្តម ហុក សុផល, ឯកឧត្តម រាម សុមាន, និងឯកឧត្តម ឌិន គឹម បានដឹកនាំក្រុមការងារ ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅតាមឃុំ/សង្កាត់ទាំង ៨ ក្នុង​ខេត្ត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ ចំនួន ៨ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនុវត្តនៅអាណត្តិរដ្ឋាភិបាលថ្មី ឆ្នាំ២០២៣-២០២៨ ។ ពិធីហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្ស​ប្រជាជន​កម្ពុជាខេត្តប៉ៃលិននេះ បានចាប់ផ្ដើមចេញដំណើរពីមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងបន្តដំណើរឆ្ពោះទៅកាន់ ឃុំ/សង្កាត់ ទាំង៨ ទូទាំងខេត្ត ពេញមួយថ្ងៃ ដែលមានអ្នកគាំទ្រជាច្រើនដង្ហែរ​ពាសពេញផ្លូវ ដោយមានក្បួនរថយន្តឆាកប្រគំមន្ត្រីរាំច្រៀង លាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យ​ឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្ស ។ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ពាក់អាវពណ៌ស ដែលមានឡូហ្គារូបទេវតាបាចផ្កាតំណាង​គណបក្ស​ ភាគច្រើនជិះរថយន្ត ម៉ូតូ ដង្ហែតាមក្បួនភ្ជាប់ជាមួយឧឃោសនសព្ទ័ ដោយដៃកាន់ទង់គណបក្ស​ប្រជាជនកម្ពុជា និងទង់ជាតិ​កម្ពុជា ហើយនៅលើតួរថយន្ត ម៉ូតូ សុទ្ធតែមានបិទឡូហ្គាគណបក្សប្រជាជនកម្ពុជា និងលេខរៀង១៨ ក្នុង​សន្លឹក​ឆ្នោត ។ សូមបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយចំនួន ៨ចំណុច សម្រាប់អនុវត្តនៅអាណត្តិ​រដ្ឋាភិបាលថ្មី ឆ្នាំ២០២៣-២០២៨ គឺលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្តល់សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពងាយស្រួលនិងជឿទុកចិត្ត, បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ បន្ត​អនុវត្តគោលការណ៍លុបការបង់កាស៊ី និងការបង់ថ្លៃរផេ្សងទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ជ្រោង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូរទាំងប្រទេស, លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព បង្កើតឱកាសក្នុងការរៀនសូត្រ បណ្តុះ​បណ្តាលវិជ្ជាជីវៈដល់ប្រជាជន, បន្តដំឡើងប្រាក់បៀវត្យជូនមន្ត្រីរាជការ អតីតមន្ត្រីរាជការ កម្មករនិយោជិត លើក​កម្ពស់​ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំង ក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ ព្រមទាំងបន្តអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្ដី្រមានផ្ទៃពោះ និង​កុមារអាយុក្រោម ២ឆាំ្ននៃគ្រួសារក្រីក្រ និងចំណុចបន្ថែមទៀតគឺ ទាក់ទងនឹងការពង្រឹងការគ្រប់គ្រងជនបរទេស​អន្តោប្រវសន៍​​តាមច្បាប់ជាធរមាន និងបន្តថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមដើម្បីធានា ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ។ បើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា៖ ការឃោសនាបោះ​ឆ្នោត​ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ថ្ងៃ  ហើយគណបក្ស​នយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការ ឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុស ត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័ យគ្នាទៅវិញទៅមក។ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *