មន្ត្រីជំនាញស្ទាក់ឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ជិត២.០០០ក្បាលដែលឈ្មួញនាំចូលពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត..!!!

បន្ទាយមានជ័យ÷ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីពេទ្យសត្វធ្វើការឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ជិត២.០០០ក្បាលដែលឈ្មួញនាំចូលពីប្រទេសថៃគ្មានច្បាប់ឃាត់នៅយប់ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វដើម្បីពង្រឹងគុណភាពសត្វក្នុងស្រុក ក្រុមបង្ក្រាបបទល្មើសចនាសត្វនិងផលិតផលពីសត្វបានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឃាត់រថយន្ត១គ្រឿងដែលពាក់ផ្លាក់លេខព្រៈសីហនុ3A.7071ដែលដឹកមាន់រស់ប្រមាណជិត២.០០០ក្បាលនៅតាមផ្លូវស្រុកជាប់ជាយដែនដែលនាំចូលគ្មានច្បាប់និងព្រួយបារម្ភមានជម្ងឺឆ្លងផ្តាសាយបក្សី។ លោកហ៊ុយទូចបានបញ្ជាក់ថា៖ក្រោយឃាត់រថយន្តដឹកមាន់រស់ជិត២.០០០ក្បាលមន្ត្រីជំនាញបាននាំយកមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីពិនិត្យមាន់រស់គ្មានច្បាប់អនុញ្ញាតិគឺលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់គឺគ្មានច្បាប់អនុញ្ញាតិសុខភាពសត្វនិងផលិតសត្វហើយព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីហើយមន្ត្រីជំនាញកំពុងយកសំណាក់ទៅពិនិត្យនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបើគ្មានជម្ងឺទេនិងធ្វើការផាកពិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ។ លោក ហ៊ុយទូច បានបញ្ជាក់ថា៖ចំពោះរថយន្តដែកដឹកមាន់រស់ជិត២.០០០ក្បាលដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់តាមបន្ទាត់ព្រំដែននៅពេលយប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យក្រោយឃាត់យកមករក្សាទុកការិយា ល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយ មានជ័យ ដោយរងចាំលទ្ធផលសំណាក់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបើសិនជាមានវិជ្ជមានជម្ងឺផ្តាសាយបក្សីនិងយកទៅដុតកំទិចចោល បើគ្មានជម្ងឺផ្តាសាយបក្សីទេនិងធ្វើការផាកពិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *