ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ១០០០នាក់ នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង, ភូមិអូរឈើក្រំ, ភូមិបឹងអូរជាង និងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ លោក ប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយនេះជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលគណបក្សប្រជាជនបានកសាងឡើងក្នុងស្មារតីនៃភាពជាម្ចាស់ ដោយឆន្ទៈឯកភាព និងប្តូរផ្តាច់ នៅក្នុងដំណើរដ៏បត់បែនរបស់ប្រជាជាតិរយៈពេលជាង ៥ ទសវត្សរ៍ចុងក្រោយនេះ។ សូមបញ្ជាក់ថា៖ ក្នុងកម្មវិធីឃោសនារកសម្លេងឆ្នោតនោះដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេ ញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជា ជនកម្ពុជាឱ្យទទួលជ័យ ជំនះរាល់ការបោះ ឆ្នោត គ្រប់ៗអណត្តិ។ដោយ,ស សារឿន
You might like
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
23/09/2024
8 Likes
10
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
5 Likes
11
លទ្ធផលបង្ក្រាបករណីក្មេងទំនើង ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាបបានជាង២០ករណី
19/09/2024
13 Likes
11
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
18 Likes
13