លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ និងលោ កស្រីនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តឧត្តមមុន្នីគិរីព័ន្ធជុំហៅវត្តអូរតាតៀក​ ក្ក្នុងស្រុកសំឡូត..!!!

ខេត្តបា​ត់ដំបង​៖នៅព្រឹកថ្ងៃចន្ទ១៥រោចខែ​បឋ​មាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៧​ខែកក្កដាឆ្នាំ២០២៣​ លោ​ក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកស្រី​ ព្រមទាំងថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាល​ចំណុះស្នងការដ្ឋានទាំងអស់​ បានមូលមតិផ្តួចផ្តេីម​ នាំយកទេ​យ្យវត្ថុនិងបច្ច័យទៅប្រគេនចំពោះព្រះសង្ឃសម្រាប់ការចូលកាន់ព្រះវស្សាអស់កាលត្រីមាសនៅទីអារាមវត្តឧត្តមមុន្នីគិរីព័ន្ធជុំហៅវត្តអូរតាតៀក​ ស្ថិត​នៅភូមិអូរតាតៀក​ ឃុំតាតោកស្រុកសំ​ឡូតខេត្តបាត់​ដំបងដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាង​មុខ។ ក្នុងការអញ្ចេីញចូលរួមនាពេលនេះមានលោ​ក​ លោ​ក​ស្រី​ ឧបាសក​ ឧបាសិកា​ ប្រជាពុទ្ធបរិស័ទ្ធ​ប្រុស​ ស្រី ទាំងទីជិត​ និងទីឆ្ងាយ​បា​នអញ្ជេីញចូលរួមយ៉ាងច្រេីន​កុះករផងដែរ។ ក្នុងទិដ្ឋភាពដ៏អធិកអធ្មនេះ​ លោកឧត្តមសេនីយ៍ទោស្នងការ​ និងលោកស្រីបានប្រគេនចំពោះព្រះសង្ឃរួមមាន៖ -ទៀនចំណាំព្រះវស្សា -ទេយ្យវត្ថុមា​នអង្ករ​- មី​ -ទឹកត្រី​ -ទឹកស៊ីអីវ​- ទឹក​បរិសុទ្ធ-​ ប្រេងឆា​ -ត្រីខកំប៉ុង-ភេសជ្ជៈ​ -ផ្លែឈេីស្រស់​- នំអន្សម​ ចង្ហាន់-សាដក…។ល។ -បច្ច័យចំនួន៥,៨៥០,០០០​រៀល​(ប្រាំលានប្រាំបីសែននិងប្រាំម៉ឺនរៀល)(សម្រាប់ប្រេីប្រាស់នាអំឡុងពេលចូលព្រះវស្សា) -បច្ច័យចំនួន១៥,៣៩០,០០​០រៀល​(ដប់ប្រាំលាន​សាមសិបប្រាំបួនម៉ឺនរៀល)(សម្រាប់ចូលរួមក្នុងការកសាងព្រះវិ​ហារ)។ ក្នុងវេលាពោរពេញដោយសេចក្តីជ្រះ​ថ្លានេះ​បំផុតនេះក្នុងនាមថ្នាក់ដឹកនាំស្នង​ការនៃស្នងការដ្ឋានន​គរបាលខេត្តបា​ត់ដំបងនិងលោកស្រី​ សូមចែករំលែកនូវអត្ថមនុញ្ញផលដែលកេីតឡេីងអំពីបុណ្យនាពេលនេះ​ បានដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីទាំងអស់​ ទទួល​បានចំណែកបុណ្យស្មេីៗគ្នាកុំបី អាក់​ ខានឡេីយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *