លោកឧត្តមសេនីយ៍ត្រីហែមវុទ្ធីមេបញ្ជាការកងរាជអវុធហត្ថបានអញ្ជើញដឹកនាំប្រតិភូនាំយកថវិកានិងគ្រឿងអុកពិភោគបរិភោគចុះ សួរសុខទុក្ខ លោកអនុសេនីយ៍ទោ វី សាវៀតកំពុងសម្រាកព្យាបាលជំងឺ ទឹកនោមផ្អែម រលាកសួត និងរលាកស្រោមខួ នៅមន្ទីរពេទ្យ..!!!

បាត់ដំបង÷ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញដឹកនាំប្រតិភូ ទៅសាកសួរសុខទុក្ខ លោកអនុសេនីយ៍ទោ វី សាវៀត អត្ដលេខ១៩៦៨១៥ មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ កំពុងសម្រាកព្យាបាលជំងឺ ទឹកនោមផ្អែម រលាកសួត និងរលាកស្រោមខួ នៅមន្ទីរពេទ្យ យីគក់ ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះដែរ លោកឧត្ដមសេនីយ៍មេបញ្ជាការ បាននាំយកថវិកាចំនួន ៥,៦១០,០០០រៀល(ប្រាំលាន ហុកសិបមួយម៉ឺនរៀល) អង្ករចំនួន០៣ការ៉ុង ទឹកដោះគោចំនួន០២យួរ មី២កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ដើម្បីជួយដោះស្រាយក្នុងការព្យាបាលជំងឺ ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍មេបញ្ជាការ បានណែនាំឲ្យប្រឹងប្រែងការព្យាបាល លេបថ្នាំឲ្យទៀងទាត់ ជាពិសេសព្យាយាមហាត់ប្រាណជាប្រចាំផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *