ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាធំៗ ចំនួន ៦ ជាជំងឺសង្គម ដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានរាជធានី ខេត្ត កំណត់មុខសញ្ញាអនុវត្តកម្ចាត់។ ជំងឺសង្គមទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ជាបញ្ហារួមមាន ៖ ទី១. បញ្ហាគ្រឿងញៀន ទី២. ចរាចរណ៍ ទី៣. ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. អំពើជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា មានបញ្ហាច្រើនទៀតនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នា តែជាជំហានៗក្រសួងមហាផ្ទៃ ចាប់យកបញ្ហាទាំង៦ នេះ ធ្វើជាវិញ្ញាសាសិនក្នុងអាណត្តិទី៧ ដោយដកពិសោធន៍លើប្រសិទ្ធភាពអនុវត្ត និងបទពិសោធន៍កន្លងៗទៅធ្វើជាមូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ចាត់ទុក និងសិក្សាឃើញថា បញ្ហាទាំង៦នេះ បាននិងកំពុងកើត ដោយធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ប្រសិនបើមិនដាក់គោលដៅដោះស្រាយឱ្យបានទាន់ពេលវេលា ពោលគឺនឹងក្លាយជាជំងឺមហារីក។ ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវប្រតិបត្តិការ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានកំណត់ឱ្យស្នងការដ្ឋាននគរបាលទាំងអស់ ចាំបាច់ត្រូវធ្វើផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព…សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យបានរួចរាល់យ៉ាងយូរដើមខែតុលាការខាងនេះ៕
You might like
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
15 Likes
7
ជនសង្សយ័ ម្នាក់ ជាមុខសញ្ញា កំហែងយក ទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រាវជ្រាវបង្រ្កាបបានភ្លាមៗ យកមកអនុវត្តតាមនីតិវិធី
18/09/2024
8 Likes
9
សង្វៀន”បញ្ជល់មាន់”ខ្នាតធំ ក្នុងស្រុកមុខកំពូល បើកដំណើរការនៅជាប់ផ្លូវជាតិលេខ៦តែម្ដង សង្ស័យថាមានខ្នងបង្អែកដ៏រឹងមាំ វគ្គ១
13/09/2024
5 Likes
12