រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចផ្អាកការងារលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចផ្អាកការងារលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន។
ប្រគល់ភារកិច្ចជូន លោក សាត់ ភី អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទីពន្ធនាគារខេត្តស្ទឹងត្រែង។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៤។

គួររម្លឹកថា លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លីម វាសនា អតីតជាប្រធានពន្ធនាគារខេត្តប៉ៃលិន និងត្រូវបានផ្ទេរភារកិច្ចឱ្យមកកាន់មុខតំណែងជា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមខែឧសភា ឆ្នាំ២០២៤ ហើយបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *