រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរ ស្នងការដ្ឋាន បញ្ជាការដ្ឋាន អង្គភាពទាំងអស់បានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បន្ទាយមានជ័យ ÷រដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរ ស្នងការដ្ឋាន បញ្ជាការដ្ឋាន អង្គភាពរដ្ឋផ្នែកឯកជន សង្គមស៊ីវិល វត្តអារាមព្រះពុទ្ធសាសនា ទាំងអស់បានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

គឺតាមតាមរយៈការទូងស្គរ វាយគង វាយបំពង់ឬស្សី វាយជួងនិងទះដៃអបអរយ៉ាងក្លៀវក្លា ព្រមទាំងបានសរសេរបដា ដោតទង់ជាតិ។

នាបរិវេណសួនតេជោឈ្នះ ឈ្នះ ឬអតីតសួនមានជ័យ/វេទិកាខេត្តនាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ នាកណ្តាលប្រជុំជនខេត្ត រដ្ឋបាលខេត្តបានប្រារព្ធពីធី”អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ “។

ក្រោមអធិបតីភាពលោក ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារឹទ្ធិ.អភិបាលខេត្តស្តីទី និងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា. រាជរដ្ឋាភិបាល លោកស្រី ជ័យ ណារី ភរិយាលោកអ៊ុំ រាត្រី អភិបាលខេត្តព្រមទាំងមានការចូលរួមថ្នាក់ដឹកនាំ ភីបាលរងខេត្ត ស្នងការរង មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទូីរ អភិបាលក្រុង ស្រុក អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំង យុវជន និស្សិត និងប្រជាពលរដ្ឋជាច្រើនាក់។

ក្រៅពីការរៀបចំកម្មវិធីនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្នាក់ខេត្តសួនតេជោឈ្នះ ឈ្នះ នេះ នៅខេត្តបន្ទាយមានជ័យតាមស្នងការដ្ឋាន បញ្ជាការដ្ឋាន អង្គភាពរដ្ឋ ផ្នែកកឯកជន សង្គមស៊ីវិល វត្តអារាម វិហារសាសនាទាំងអស់បានមន្ទីរ អង្គភាព និងរដ្ឋបាលស្រុកឃុំ សង្កាត់.ក៏បានធ្វើពិធីនេះនៅតាមទីតាំងមូលដ្ឋានរៀងៗខ្លួន ដើម្បីអបអរសាទរអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដូចគ្នាផងដែរ ។

គួរជម្រាបថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  នៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

ការចាប់ផ្តើមពិធីដោយទស្សនានិងស្តាប់ការចាក់បញ្ចាំងនូវប្រសាសន៍ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសិនដែលថ្លែងក្នុងពីសិន ។បន្ទាប់មកទើបប្រារព្ធក្មវិធីនានាតាមរបៀបវារ: ។

ក្នុងនោះបានអាននូវខ្លឹមសារដែលរៀបចំដូចៗគ្នាបង្ហាញនូវអត្ថប្រយោជន៍ដល់ជាតិកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនេះមានមានប្រវែង១៨០គីឡូម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ ។
ផែនការបច្ចុប្បន្នរួមមាន: ការសាងសង់ទំនប់ចំនួនបីដែលមានច្រកទឹកនិង ស្ពានចំនួន១១។ ប្រឡាយនេះនឹងមានទទឹង១០០ម៉ែត្រ និងជម្រៅ ៥.៤ម៉ែត្រ ដែលអាចទ្រទ្រង់នាវារហូតដល់ ៣,០០០ DWT ។
កាលបរិច្ឆេទបញ្ចប់គោលដៅគឺ២០២៨។ វាត្រូវបានគេរំពឹងថានឹងចំណាយអស់ ១.៧ពាន់លានដុល្លារ។

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយ (CBRC:China Bridge and Road Cooperqtion ) ដែលការសិក្សា២៦ខែ បានចប់ខែមីនា ឆ្នាំ២០២៤.ហើយគ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែកក្កដាឆ្នាំ២០២៤ ។គម្រោងនេះនឹងត្រូវបានបង្កើតឡើងក្រោមកិច្ចសន្យាBOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *