មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ ត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កងកម្លាំងអន្តរាគមន៍សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់..!?

(បាត់ដំបង) ថ្ងៃសៅរ៍ ១៣ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦.ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី (កែវ សេងលន )មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរយធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ

លោកឧត្តមសេនីយ៍ត្រី(កែវ សេងលន)មេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥៣ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារៈ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *