លោកឧត្តមសេនីយ៍ទោ ដាញ់អេង​ប៊ុន​ចាន់​ ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ជូន ក្រុមគ្រួសារសពសមាជិកសមាគមដែលទទួល​មរណភាព

បាត់ដំបង៖ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤លោកឧត្តមសេ​នីយ៍ទោដាញ់​អេងប៊ុនចាន់​ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនី​យ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុ​ស្សនិងជាអ​នុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាងដោយមានការចូលរួមពីលោ​ក​នាយ​ នាយរងការិយាល័យនិងមន្រ្តីក្នុងផែនផងលោកអ​ធិការ​ អធិ​ការរងនិងមន្រ្តីនគរបាលក្រុង​ ស្រុកពាក់ព័ន្ធបានចូល​រួមគោរពវិ​ញ្ញាណក្ខន្ធ សពលោក​រតន៍​ ម៉ូរ៉ា​ជានិវត្តជន៍​សមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានិងជាអតីត​ស្នង​ការរងនគរបាលខេត្តបាត់ដំបងដែលលោកបានទ​ទួលមរណភាព​កាលពីថ្ងៃទី១៤ខែ​សីហាឆ្នាំ២០២៤​ ដោយ​ រោគាពាធ​ ក្នុងជន្មាយុ៧១ឆ្នាំ​ ហេីយសពកំពុងកម្កល់ធ្វេីបុណ្យតាមប្រៃណី​នៅ​ភូមិ​ចំការសំរោង២​សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយនោះក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា​ស្រុក​សង្កែ និងខេត្តបាត់ដំបងក៏បានអញ្ជេីញចួលរួមនាពិធីនេះដែរ។

នៅព្រឹកថ្ងៃទី១៦ខែ​ សីហាឆ្នាំ២០២៤​នេះលោក​ឧត្តម​សេនីយ៍ទោស្នងការបានចាត់តាំងលោកវរ​សេនីយ៍ឯក​ អ៉ិម​ កុសល​ ស្នង​ការរង​ នាំយកថវិកាដែលចូលរួមរបស់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននិងសារលិខិតរំលែកមរណៈទុក្ខទៅប្រគល់ជូនក្រុមគ្រួសារសព​ ដល់លំនៅដ្ឋាន។

*-សរុបថវិកាដែលក្រុមគ្រួសារសពទទួលបានគឺ៖
-ថវិកាសមាគមមិត្តន​គរបាលជាតិកម្ពុជាចំនួន​៦,០០ ០,០០០រៀល (ប្រាំមួយលានរៀល)
-ថវិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន៤,០០០,០០០រៀល(បួនលានរៀល)
-ថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការចំនួន​១,០០០,​០០០​រៀល(មួយលានរៀល)
-ថវិកាចូលរួមរបស់កងកម្លាំងនគរបាលចំនួន​២,៨៣​០,០០០រៀល(ពីរលានប៉ែតសិបបីម៉ឺនរៀល)
ប្រគល់ជូនគ្រួ​សារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ហេីយចំពោះបងប្អូនកងកម្លាំងមួយំនួនក៏​លោកបានអញ្ជើញទៅចូលរួមដោយផ្ទាល់ផងដែរ។

ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំ​បំផុតចំពោះក្រុមគ្រួសារសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *