លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី២ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប ៥៨ នាក់ ស្រី ១០នាក់ ។
គួរជម្រាបថា កម្មសិក្សាការីខាងលើនេះ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៣ មកពីសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេលជិត១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី២៦ ខែ សីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤។
នាឳកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ ប្អូនៗនាពេលនេះ គឺដេីម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្តី ជាមួយនិងការអនុវត្តការងារជាក់ស្តែង និងអនុវត្តតាមកម្មវិធីអប់រំសាលាបណ្ឌិត្យសភានគរបាលកម្ពុជាបានតម្រូវឲ្យសិស្សនគរបាលចុះធ្វេីកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមីនីមួយៗដេីម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញរបៀបរបបធ្វេីការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *