ឈើជាច្រើនម៉ែត្រគីបដែលក្រុមឈ្មួញបានលាក់ទុកនៅក្នុងព្រៃមួយកន្លែងត្រូវបានអ្នកសារព័ត៌មានរាយការណ៍ជូនលោកជួនឃៀង វី រិ ប្រធានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពចុះបង្ក្រាប

ព្រះវិហារ÷ស្រុកជាំក្សាន្ត នាថ្ងៃទី ២៧.ខែសីហាឆ្នាំ ២០២៤ នៅវេលាម៉ោង ៨:១៥ នាទីអ្នកសារព័ត៌មានយើងបានចុះយកព័ត៌មានបានប្រទះឃើញគំនរឈើជាច្រើនម៉ែត្រគីបដែលបានលាក់ទុកក្នុងព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត.ខេត្តព្រះវិហារ ហើយក៏បានរាយការណ៍ជូន លោ (ឃៀង វី រិ )ប្រធានការិយាល័យដែនចម្រកសត្វព្រៃគូលែនព្រហ្មទេពដែលជាភូមិសាស្ត្ររបស់ លោកគ្រប់គ្រង។

ក្រោយទទួលព័ត៌មានលោកក៏បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទផ្ទាល់ចុះបង្ក្រាប រឹបអូសឈើជាច្រើនម៉ែត្រគីបយកមករក្សាទុក នៅទីស្នាក់ការបរិស្ថានដើម្បីបន្តស្រាវជ្រាវ រកមុខសញ្ញាដែលកាប់បំផ្លាញព្រៃឈើ លាក់ទុកនេះឱ្យឃើញដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរក្នុងករណីនេះអ្នកសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំងនឹងធ្វើការសាកសួរបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រនោះ អំពីអត្តសញ្ញាណដែលបានកាត់បំផ្លាញធនធានធម្មជាតិ
យ៉ាងអនាធិបតេយ្យដើម្បីរកអត្តសញ្ញាណដើម្បីធ្វើបទសម្ភាសន៍ក៏ប៉ុន្តែពុំមានអ្នកស្គាល់ឈ្មួញនោះឡើយ។
ក្រោយមកអ្នកសារព័ត៌មានយើងបានខលទូរស័ព្ទទៅ សាកសួរមន្ត្រីជំនាញបរិស្ថានដែល នៅ ទីស្នាក់ការគូលែនព្រហ្មទេពនិងលោក (ឃៀង វិ រី )លោកក៏បានប្រាប់អ្នកសារព័ត៌មានយើងឱ្យបានដឹងថា÷កន្លងមកលោកតែងតែធ្វើការចុះបង្ក្រាបជា បន្តបន្ទាប់ផងដែរ ក៏ប៉ុន្តែនៅមានជនឆ្លៀតឱកាសមួយក្រុមតូចតែងតែ រកគ្រប់មធ្យោបាយដើម្បី បិទបាំងលួចកាត់បំផ្លាញធនធានធម្មជាតិក្នុងពេលនោះដែរ លោកប្រធានបរិស្ថាន រូបនេះលោក ក៏បានប្ដេជ្ញាសន្យា ថាស្រាវជ្រាវរកមុខសញ្ញាអ្នកដែលបំភ្លេចបំផ្លាញធនធានធម្មជាតិដែលនៅក្នុងភូមិសាស្ត្រគូលែនព្រហ្មទេពឱ្យឃើញខានតែបាន។

យ៉ាងណាមិញ ក្រុមអ្នកសារព័ត៌មានយើងក៏សូមអរគុណនិងជឿជាក់ទៅលើលោកប្រធានការិយាល័យ ដែលបានឆ្លើយបំភ្លឺជាមួយអ្នកសារព័ត៌មានយើងភ្លាមៗ លោកបានចាត់កម្លាំងចុះមកដល់ទីតាំងមិនបានប៉ុន្មាននាទីផងនិងធ្វើការរឹបអូសយកវត្ថុតាងទាំងនោះមករក្សានៅទីស្នាក់ការបរិស្ថានគូលែនព្រហ្មទេព យើងខ្ញុំជាអ្នកសារព័ត៌មានពិតជាពេញចិត្តនិងត្រេកអរ ដែលមានកម្លាំងជំនាញនិងបានសហការ ល្អដើម្បីការងារនៅក្នុងសង្គមចុះបង្ក្រាបទាន់ពេលវេលា។ សូមអរគុណ អត្ថបទដោយលោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *