មន្ត្រីគយ រដ្ឋករតំបន់៥ និងមន្ត្រីពេទ្យសត្វបង្ក្រាបបានជើងទា និងចុងស្លាបមាន់បង្កកលក់ ទម្ងន់៤តោនត្រូវបានដុតកម្ទេចចោល

បន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ និងមន្ត្រីពេទ្យសត្វបង្ក្រាប២ករណី ចាប់បានជើងទា និងចុងស្លាបមាន់ បង្កក លក់ទម្ងន់៤តោន ត្រូវបានដុតកម្ទេចចោល នៅជាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីគយ និងរដ្ឋករតំបន់៥ បានប្រាប់ថា ៖ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានបង្ក្រាប២ករណី ចាប់បានជើងទា និងចុងស្លាបមាន់បង្កក ទម្ងន់៤,០០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោល ។

មន្ត្រីរូបនោះបានបញ្ជាក់ថា ៖ ករណីទី១.កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីចម្រុះបង្ក្រាបចាប់បានជើងទាបង្កក់ទម្ងន់១,៦០០គីឡូក្រាម ដែលឈ្មួញលួចលាក់ចូលពីប្រទេស តាមច្រករបៀង ខុសច្បាប់ដែលដឹកបង្កប់តាមរថយន្ត ។ ករណីទី២.កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅក្បែព្រំដែនភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីចម្រុះបានបង្ក្រាបចាប់បានចុងស្លាបមាន់ បង្កកទម្ងន់២,៤០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់ ដែលដឹកបង្កប់ក្នុងរថយន្ត ។

មន្ត្រីគយ និងរដ្ឋករតំបន់៥ បានបញ្ជាក់ថា ៖ ក្រោយមន្ត្រីចម្រុះបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នា បាន២ករណីចាប់បានជើងទា និងចុងស្លាបមាន់បង្កកទម្ងន់៤តោន ជាប្រភេទទំនិញគ្មានច្បាប់អនុញ្ញាត និងដឹកគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បណ្តាលខូចគុណភាពបម្រុងនាំចូលទៅលក់ចែកចាយតាមបណ្តាលខេត្តមួយចំនួន ដែលឃាត់នៅក្បែព្រំដែនភូមិសាស្ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវយកទៅដុតកម្ទេចចោល នៅជាយក្រុងសិរីសោភ័ណ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *