រដ្ឋបាលខេត្តកំពត អបអរសាទរបុណ្យ ខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេម រភូមិន្ទឆ្នាំ២០១៩ ព្រមទាំង ពិធីទទួលទាន អំបុកខ្មែរការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ

(ខេត្តកំពត)៖ នៅព្រឹក.ថ្ងៃសៅរិ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បានអញ្ជើញចូល រួមក្នុងពិធីបុណ្យខួប អនុស្សាវរីយ៍លើក ទី៦៦ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពល ខេមរភូមិន្ទឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈ កម្មការទី១០ នៃរដ្ឋសភា។

ក្នុងពិធីនេះដែរមាន ការអញ្ជើញចូលរួមពី​ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងខេត្ត អភិបាលក្រុង ស្រុក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជន សយសស យុវជនសសយក លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៣.៦៤៨នាក់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន  បានបញ្ជាក់ថា ខួបអនុស្សាវរីយ៍ លើកទី៦៦​ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា​ និងថ្ងៃកំណើត នៃកងយោធពល ខេមរៈភូមិន្ទឆ្នាំ២០១៩​ បានរម្លឹកឲ្យឃើញ ពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុ ណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯក រាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ ព្រះកាយពល និងព្រះ បញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទា ឯករាជ្យ ពីនឹមអាណា និគមបារាំង។

ចុងក្រោយ នៃកម្មវិធី​ គឺពិធីទទួលទានអំបុក ខ្មែរការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ គឺដើម្បីបង្ហាញ ទៅដល់មេ ឧទ្ទាមក្បត់ជាតិ និងបក្សពួក​ ដែលប្រកាសយក ថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីផ្ដួលរំ លំរាជរដ្ឋាភិបាលស្រប ច្បាប់ឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុង មានការរីកចម្រើន មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយ ស្មើមុខស្មើមាត់គ្នា លើឆាកជាតិ និងអន្តរជាតិ មិនត្រូវការសង្រ្គាម ឬការផ្ដួលរំលំ រាជរដ្ឋាភិបាលស្រប ច្បាប់នោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *