ចាប់រំលោភក្មួយ ស្រីរំលោភបាន០៦ឆ្នាំ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ច អោយចាប់ខ្លួននៅ ក្រុងស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ បុរសល្មោភកាមម្នាក់ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ច អោយចាប់ខ្លួនព្រោះទ្រាំ មិនបានឈឺ ចាប់ស្អិតទ្រូង ដោយសារប្តី អប្រិយ៍រូបនេះបានរំលោភក្មួយ ស្រីឯងអស់រយៈពេល០៦ឆ្នាំ មកហើយហេតុ ការឃាត់ខ្លួននេះ ធ្វើឡើងពីបន្ទាប់ ពីស្ត្រីម្តាយមីងជន រងគ្រោះបានដាក់ពាក្យ បណ្តឹងកាលពីថ្ងៃ ទី៤ធ្នូឆ្នាំ២០១៩ នៅអិការដ្ឋាន នគរបាលក្រុង ស្ទឹងត្រែងនិងឃាត់ខ្លួន បានជនសង្ស័យនា ព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ ២០១៩នៅចំណុច លំនៅដ្ឋានជនសង្ស័យ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យ មានឈ្មោះសែន វី ភេទប្រុសអាយុ៤១ឆ្នាំ ត្រូវជាឪពុកមារសាច់ ថ្លៃនិងជនរងគ្រោះ រស់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែងចំណែក ជនរងគ្រោះ មានឈ្មោះ (ក.ស.ច) ភេទស្រីអាយុ១៣ឆ្នាំរស់ នៅជាមួយម្តាយមីងនិង ឪពុកមាល្មោភកាម ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា បើយោងតាមការៀបរាប់ ពីក្មេងរងគ្រោះ (ក.ស.ច)បាន ប្រាប់សមត្ថកិច្ចអោយ ដឹងថារូបនាងត្រូវឪពុមារ សាច់ថ្លៃបានចាប់រំលោភ តាំពីអាយុ០៧ឆ្នាំមកម្លេះ បើគិតមក ដល់បច្ចុប្បន្នមាន រយៈពេល០៦ឆ្នាំ មកគឺចាប់តាំងពីរូបនាង ចូលមករស់នៅក្នុង គ្រួសារខាងម្តាយមី និងពូសាច់ថ្លៃនេះមក។

ក្មេងស្រីរងគ្រោះដ៏ដែល បានបន្តរអោយដឹង ទៀតថាដោយទ្រាំ និងទង្វើរដ៏ថោកទាប និងការចាប់ រំលោភពីសំណាក់ ឪពុកមារលែងបាន រូបនាងក៏បានសម្រេច ចិត្តប្រាប់ម្តាយមីងរបស់ ខ្លួនអោយដឹងអំពី ទង្វើរអាក្រក់ របស់ឪពុមាជាប្តីរបស់ មីងខ្លួនដែលបានធ្វើទង្វើរ មិនគប្បីមកលើរូបនាង នាពេលកន្លងមក។

រឺឯស្ត្រីជាម្តាយក្មេង ស្រីរងគ្រោះបានរៀប រាប់ទាំងអួលដើមករ បានប្រាប់អោយដឹងថាដោយ សារកត្តាជី វិភាណគ្រួសាររបស់ គាត់ក្រីក្រមានការខ្វះ ខាតទើបរូបគាត់សម្រេច ចិត្តយកកូនស្រីរបស់ ខ្លួនទៅរស់ នៅជាមួយប្អូនស្រី របស់គាត់កាលនោះ កូនស្រីរបស់គាតមាន អាយុទើបតែមានអាយុ០៧ ឆ្នាំទេដើម្បី អោយប្អូនជួយ បីបាច់ថែរក្សារបន្តរនិង អោយបានរៀនសូត្រ និងគេព្រមទាំងជួយ ធ្វើការងារលក់ដូរនៅ ក្នុងផ្ទះខ្លះៗតែមិគួរណា ប្អូនថ្លៃប្រុសរបស់គាត់ ធ្វើបាបកូនគាត់អោយ រងទុក្ខដូច្នេះសោះ។

ចំណែកជនសង្ស័យមិន បានឆ្លើយសារភាពពី ទង្វើរបស់ខ្លួនដែលធ្វើទៅលើ ក្មេងរងគ្រោះនោះឡើយ ទោះបីក្មេងស្រី រងគ្រោះរូបនេះបាន អះអាងថាជនសង្ស័យ បានចាប់រំលោភរូបនាង អស់រយៈពេល០៦ ឆ្នាំកន្លងមក ហើយក៏ដោយ។

លោក ប៉ាង ឡុច អធិការរងក្រុងស្ទឹង ត្រែងបានឲ្យដឹងថាដោយ បានទទួលពាក្យបណ្តឹង ខាងលើនិង មានការចូលរួម សហការជាមួយនិង មន្ទីកិច្ចការនារីព្រម ទាំងកម្លាំងប៉ុស្តិ៍សង្កាត់ ឫស្សីបានចុះចាប់ជន សង្ស័យមកកាន់ អធិការរដ្ឋាននគរបាល ក្រុងស្ទឹងត្រែងដើម្បី ធ្វើការឃុំខ្លួនបណ្តោះ អាសន្ននិងស្រាវជ្រាវ បន្តរលើករណីនេះ។

ចំណែកជនរងគ្រោះ ត្រូវកម្លាំងនគរបាល ក្រុងស្ទឹងត្រែងសហការ ជាមួយមន្ទីរកិច្ចការនារី ខេត្តបាននាំ ក្មេងស្រីជនរង គ្រោះខាងលើ ទៅពិនិត្យកោសល វិច្ច័យនៅមន្ទីរពេទ្យ បង្អែកខេត្ត ដើម្បីទាមទារកភាព យុត្តិធម៌រាងខ្លួន តែយើងនៅមិន ទាន់កំណត់បានថា ជនសង្ស័យនោះបានប្រព្រឹត្តដូច ការចោទ របស់ក្មេងស្រីរង គ្រោះនោះនៅឡើយ ទេរងចាំលទ្ធផលវិជ្ជ បញ្ចារបស់ពេទ្យ នឹងខាងមន្ទីកិច្ចការ នារីសិននិងចាត់ការបន្តរ ទៅតាមនិតិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *