(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរាប់រយពាន់ នាក់ត្រូវមេខ្យល់បំផុស បានលើកគ្នាពេញបន្ទុក ទៅចាប់ដីទ្រព្យ សម្បត្តិរដ្ឋនិងដីកម្ម សិទ្ធិឯកជននៅឃុំស្ល ក្រាមនិងឃុំតាបែន ស្រុកស្វាយចេកយ៉ាង អាណាធិបតេយ្យ។
លុះនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០១៩ គណៈបញ្ជាការការ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនលោក ឈុន ប៊ុនថា នាយកទីចាត់ការ អន្តរវិស័យ សាលាខេត្ត លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋ បាលព្រៃឈើ បន្ទាយមានជ័យ លោកសារ៉ាយ ពេទ្យ អភិបាលស្តីទីស្រុកស្វាយ ចេកនិងមន្ត្រីអាអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងចុះ ពិនិត្យជាក់ស្តែង ស្រាវជ្រាវបន្ទាន់ ដើម្បីរាយការណ៍ ហើយត្រៀមចេញ អនុវត្តវិធានការ។
នៅកន្លែង កើតហេតុជាក់ស្តែង មានពលរដ្ឋ ស្លៀកពាក់សុីវិល និងស្លៀកពាក់ដូច កងទ័ពខ្លះបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងថាពួកគាត់មក គ្រប់ខេត្តមាន ខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងពីខេត្តបន្ទាយ មានជ័យ រួមទាំងនៅឃុំសឹង្ហ ស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ មកពីឃុំនានាក្នុង ស្រុកស្វាយចេកផងដែរ។
ពួកគេបានមកតាម កាបំផុសមេខ្យល់ឲ្យ មកចាប់កាន់កាប់ដី នៅចំណុចដីរដ្ឋនៃស្ថានី យ៍ផ្សព្វផ្សាយនិង ស្តារព្រៃឈើ តាបែន២ស្ថិតក្នុងភូមិ សាស្ត្រឃុំស្លក្រាមនិង ឃុំតាបែនស្រុកស្វាយចេក។
លោកប្រាក់ ចំណាន នាយផ្នែករដ្ឋបាល ព្រៃឈើថ្មពួកប្រាប់ ថាដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតា ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លា ជូនពលរដ្ឋអាស្រ័យ ផលជាក់ ស្តែងនិងធ្វើប្លង់ដីជូន ក្នុងបទបញ្ជាបប០១ នៃគោលនយោបាយ ចាស់សកម្មភាពថ្មីរ បស់រាជរដ្ឋាភិបាល កាលពីឆ្នា២០១២ អស់ភាគច្រើន ហើយនៅសល់តែ១.៤០០ហិចតា ដែលគ្រប់គ្រង ដោយរដ្ឋនិង ប្រគល់ឲ្យដៃគូ ដាំព្រៃឈើ ដាំកោស៊ូ និងដាំដំណាំកសិ ឧស្សាហកម្ម ឡើងវិញប៉ុន្តែពីខែ មីនាឆ្នាំ២០១៩មក ដីរដ្ឋនេះបានរង ការចូលទន្ទ្រានរាន កាន់កាប់ដោយខុស ច្បាប់ពីក្រុមជនអាណា ធិបតេយ្យជាច្រើន ក្រុមក្រោមការ បំផុសពីមេខ្លោង។
ចំណែកលោកសារ៉ាយ ពេក អភិបាលស្តីទី ស្រុកស្វាយចេក បានថាពលរដ្ឋរាប់ រាយពាន់នាក់ ក្នុងក្រុមផ្សេងៗគ្នាទាំង នោះមកទល់ពេល នេះបានលើកគ្នាមក រំលោភកាន់កាប់មិន ត្រឹមតែដីស្ថានីយ៍ព្រៃឈើ រដ្ឋប៉ុណ្ណោះទេតែក៏ បានរាលដាលដល់ដីកម្ម សិទ្ធិឯកជនដែលមាន ប័ណ្ណសម្គាល់ អចលនវត្ថុថែមទៀត។
ពលរដ្ឋអាណាធិ បតេយ្យទាំងនោះ បានបន្សាបឥទ្ធិពល អំណាចអាជ្ញាធរ មានសមត្ថកិច្ចសាធារណៈ ដោយពួកគេធ្វើអ្វីៗ ស្រេចតែចិត្ត ហើយតាំង តំបន់អប្បគមន៍មិនឲ្យ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចចូលធ្វើ ការងាររដ្ឋបាល ធ្វើអត្តសញ្ញាណកម្ម និងធ្វើការងារសន្តិសុខ ក្នុងខ្លួនដែលពួកគេបាន បោះបង្គោល សង់សំណង់រាប់ រយនិងតាំង លក់សម្ភារៈសំណង់បម្រើឲ្យ សកម្មភាពខុសច្បាប់នោះ ថែមទៀត ។
យោងកិច្ចប្រជុំបន្ត បន្ទាប់លើការ សម្របសម្រួលដោះ ស្រាយដីធ្លីដែលបង្វែរឲ្យ សមត្ថកិច្ចក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍ កសិកម្មនិងជនបទ លោក អ៊ុំ រាត្រី តំណាងរដ្ឋបាល ខេត្តបន្ទាយមានជ័យ ក៏ដូចមន្ត្រីពាក់ព័ន្ធ ក៏ដូចពលរដ្ឋ សមត្ថកិច្ចនិងការស្រាវ ជ្រាវនានាបានចង្អុរ បង្ហាញថា មេខ្លោងបំផុស ពលរដ្ឋមក ចាប់ដីរដ្ឋនិងដីឯកជន នៅស្រុកស្វាយចេកនោះ គឺលោកតួ ធានទឺ ទីប្រឹក្សាអ្នកធំនៅ ក្រុមប្រឹក្សាស្តារនិង អភិវឌ្ឍន៍កសិកម្ម និងជនបទ។
និងក៏មានមេខ្យល់ដូច ជាលោកតួ សិញហិញ ប្អូនលោកតួ ធានទឺលោកកើត ណូត លោកនីវ ឡង លោកងិុន សុធី លោកមុយ ឃឹតចាន់រីុ ជាដើម ។
មេខ្លោង និងមេខ្យល់ទាំងនោះ បានបំផុសឲ្យពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជការចូលនិវត្តន៍ លើកគ្នាមកចាប់ ដីដូចខាងលើក្នុង រូបមន្តយកជាដីលំនៅ ឋានដីបង្កបង្កើនផល ក្នុងទំហំផ្សេងៗ ។
ក្នុងនោះថា បើចាប់ដីបាន៣ហិចតា មេខ្លោងនឹងយក១ហិចតា និងយកលុយក្នុង តម្លៃណាមួយ។ក្រុមនេះ ក៏បានត្រូវចាត់តាំងឲ្យ ធ្វើសំណើសុំទៅថ្នាក់លើ ហើយក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍កសិកម្មនិង អភិវឌ្ឍន៍ជនបទគ៏បាន បញ្ជូនប្រតិភូចុះទៅដោះ ស្រាយទំនាស់ដីធ្លីនិង សំណើសុំកាន់កាប់ដី រដ្ឋនៃស្ថានីយ៍ព្រៃ ឈើនោះជាបន្តបន្ទាប់ ។ មកទល់ពេលនេះ ក្រុមមនុស្សទាំងនោះ បានរំលោភចួលកាន់ កាប់ពេញលើដី ព្រៃនិងដីដាំដុះនៃ ស្ថានីយ៍ព្រៃឈើរដ្ឋ និងដីកម្មសិទ្ធិឯក ជនដូចខាងលើ ។
ចំពោះវិធានការរបស់ អាជ្ញាធរដែនដី សមត្ថកិច្ចជំនាញនិង តុលការវិញគឺបានធ្វើជា បន្តបន្ទាប់ដូចជាវិធានការ រដ្ឋបាលរបស់ក្រសួង មហាផ្ទៃនិងរដ្ឋបាល ដែនដី វិធានការតុលាការ ដោយបានចេញដីការ ចាប់ខ្លួនមេខ្លោង និងមេខ្យល់បំផុស ញុះញង់ហើយដែរ ។
ប៉ុន្តែមន្ត្រីថ្នាក់ ក្រោមបែរជាអនុវត្ត មិនបានដោយសំណុំរឿង ត្រូវរារាំងដោយស្ថាប័ន ថ្នាក់លើទៅវិញ ។ក្នុងវិដេអូឃ្លីបមួយ លោកតួ ធានទឺ ទីប្រឹក្សាអ្នកធំបាន ដេកអង្រឹង ហើយនិយជាមួយ ពលរដ្ឋមកចាប់ដីថា លោកជា អ្នកដឹកនាំរដ្ឋតាម ពិតមិនត្រូវមកផ្ទាល់ ដូច្នេះទេ ប៉ុន្តែឃើញ បងប្អូនមិនចេះរកលុយ មានរបស់មិនចេះយក ។
ហើយមកជួប ផ្ទៃក្នុងបងប្អូន ក្រុមគ្រួសារក្រៅផ្លូវការ មិនឲ្យមន្ត្រីសមត្ថកិច្ច មកចូលរួមដាច់ខាត ។លោកថា អ្នកណាស្គាល់លោក ឲ្យហៅមកចាប់ដីយកចែកគ្នា ចែកលោក ហើយលោកនឹងទិញម៉ូតូ២០គ្រឿង ទិញឡានចែកនិងបាញ់ ឡូហ្គោសម្គាល់ ក្រុមលោក គឺឃើញតែរបស់ ដូចឃើញលោក មកអីចឹងផងដែរ ៕