អាជ្ញាធរ ក្រុង ស្រុកទាំង៦នៅ ខេត្តស្ទឹងត្រែងបានរៀប ចំយន្តការអភិរក្ស ពូជត្រីនៅរដូវបិទ នេសាទ

(ខេត្តស្ទឹងត្រែង)៖អាជ្ញាធរ ក្រុង ស្រុកទាំង៦នៅ ខេត្តស្ទឹងត្រែងបានរៀប ចំយន្តការរួមគ្នាជាមួយ មន្រ្តីខណ្ឌជលផល ស្ទឹងត្រែង បើកប្រតិបតិ្តការ បង្ក្រាបបទល្មើសឆក់ ត្រីនិងការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ដែលជាមុខសញ្ញា បំផ្លាញធនធានមច្ឆ ជាតិខ្លាំងជាងគេ   ដើម្បី ការពារត្រីមេពូជ សំខាន់នៅ ទន្លេមេគង្គលើឱ្យមាន សម្បូរបែបឡើងវិញ។

ក្នុងឱកាសផ្តល់ គ្រឿងបរិភោគជូន ក្រុមអភិរក្សពូជត្រី ចំនួន៣០នាក់នៅសង្កាត់ ព្រះបាទក្រុងខេត្តស្ទឹង ត្រែងកាលពីថ្ងៃទី១៥ កក្កដាឆ្នាំ២០១៩លោក ផាន់យុទ្ធអភិបាលស្រុក សៀមប៉ាងបានបញ្ជាក់ ថា៖ទោះបីអាជ្ញាធរ មូលដ្ឋានបានផ្សព្វផ្សាយ ច្បាប់ជលផលបាន ទូលាយហើយក៍ដោយ ជនខិលខូចមួយ ចំនួននៅតែបង្ក បទល្មើសឆក់ត្រី ទាំងថ្ងៃទាំងយប់ បំផ្លាញធនធានមច្ឆ ជាតិខ្លួនឯង ហើយនៅតាមតំបន់ ខ្លះជនសង្ស័យទាំងនោះ បានធ្វើបទល្មើស ជាក្រុមក៍មាន។

លោក សាយ កុសល អភិបាលក្រុង ស្ទឹងត្រែងបាន អះអះអាងថា៖ ករណីនេះគ្រប់អាជ្ញាធរ មានសមត្ថកិច្ចរួម ទាំងមន្ត្រីសហគមន៍ នេសាទនៅមូលដ្ឋាន មិនបណ្តែតបណ្តោយទេ ទោះបីមួយរយៈកន្លងមកនេះ ប្រតិបត្តិការយើងទទួល បានជោគជ័យខ្លះៗហើយ យើងនៅតែ បន្តបង្ក្រាបបទល្មើសនេសាទ នេះតទៅទៀត។

លោកថា កំលាំងមូលដ្ឋានត្រូវ តែត្រៀមបន្តសហការទប់ ស្កាត់ការនេសាទខុសច្បាប់ ការប្រើប្រាស់ឧបករណ៏ឆក់ និងឧបករណ៏ផ្សេងៗ ទៀតដើម្បីឈានទៅដល់ ការអភិរក្សត្រីមេពូជ បានគង់វង្ស។

លោកទំនីរ៉ូប្រធាន ខណ្ឌជលផលខេត្ត បានលើកឡើងថា៖ ក្នុងប្រតិបត្តិការឆ្នាំនេះ យើងទទួលបានបទ ពិសោធន៍ល្អ នេះសម្រាប់យកទៅ អនុវត្តនៅឆ្នាំខាងមុខទៀត ព្រោះបច្ចុប្បន្នសង្កេត ឃើញបងប្អូនប្រជា អ្នកនេសាទប្រមាណជាង ៨០%បានភ្ញាក់រលឹកចូល រួមក្នុងការអភិរក្ស ត្រីមេពូជសំខាន់ៗ ឱ្យសំបូរបែបឡើងវិញ។

សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការ៦៥ថ្ងៃ នេះសមត្ថកិច្ចជំនាញបាន អប់រំប្រជាអ្នកនេសាទ បាន១២០០នាក់ ឱ្យធ្វើកិច្ចសន្យាជា ង២០០នាក់-ដកហូត បានទូកម៉ាស៊ីនបំរើបទ ល្មើសឆក់មួយ គ្រឿង- មងបាន ២៣០ត្បូង ស្មើនិងជាង៥ម៉ឺន ម៉ែត្រ-យកមក កំទេចចោលដើម្បី ប្រមានដល់អ្នកផ្សេ ងៗទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *