សមត្ថកិច្ចនគរបាលកម្ពុជា ថៃប្រគល់- ទទួលនូវការបណ្តេញចេញជនសង្ស័យជនជាតិថៃ ករណីបាញ់សម្លាប់លោកលឹម គឹមយ៉ានៅទីក្រុងបាងកក
សមត្ថកិច្ចនគរបាលកម្ពុជា ថៃប្រគល់-ទទួលនូវការបណ្តេញចេញជនសង្ស័យជនជាតិថៃ ករណីបាញ់សម្លាប់លោកលឹម គឹមយ៉ានៅទីក្រុងបាងកកនាពេលកន្លងមក។
ប្រតិបត្តិដែលប្រុងប្រយ័ត្ននិងការពារសន្តិសុខដ៏តឹងរ៉ឺងនោះធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត , ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខាងកម្ពុជានិងនៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានសន្តិសុខ ...និងនៅខេត្តបន្ទាយមានជ័យមានលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី និងភឆគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ស៊ុងប្រាក់សង យេនធុម (Yenthuam Songprasong ) អគ្គស្នងការរងនគរបាលភូមិន្ទថៃនិងសមត្ថកិច្ចនគរបាលជំនាញពាក់ព័ន្ធ។ សូមបញ្ជាក់ថា: ជនសង្ស័យមានឈ្មោះ ឯកកាឡាក់ ភាណុន (Ekkalak Pheanol) អតីតទាហានជើងទឹក ជនជាតិថៃនេះជាប់ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះលឹម គឹមយ៉ា ភេទប្រុសកើតឆ្នាំ១៩៥១ ជនជាតិខ្មែរសញ្ជាតិបារាំង អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ។ សូមរំលឹកថា ជនសង្ស័យនេះនិងបក្ខពួកកាលពីវេលាម៉ោង១៧:៤៥ នាទីថ្ងៃទី០៧ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ១៣ ហាងសង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរទីក្រុង បាងកកប្រទេស ថៃ ។ នៅលើស្ពានព្រំដែនដែលការពារដោយកងកម្លាំងចម្រុះនៃប្រទេសទាំង២ សង្ស័យ ឯកកាឡាក់ ភាណុន (Ekkalak Pheanol) ប្រាប់អ្នកសារព៏ត៎មាន កម្ពុជា ថៃថា:ខ្លួនជាអ្នកបាញ់ជនរងគ្រោះនោះមែន។ ខ្លួនធ្វើខ្លួនឯង មិនពាក់ព័ន្ធនរណានៅពីក្រោយឬពីមុខនោះទេ។ ជនសង្ស័យរូបនេះបន្តថា : ខ្លួនមានសិទ្ធិមិននិយាយ ហើយបើ(លោកអ្នកកាសែត) ចង់សួអី ចាំសួរមេធាវីរបស់ខ្លួនដែលនឹងស្នលឡើងនៅពេលមកដល់ប្រទេសថៃវិញ ៕
Post a Comment