បង្កការភ្ញាក់ផ្អើលច្រកអូរស្មាច់ ដោយមានជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមមានគ្នាប្រមាណ៥០នាក់ ផ្ទុះការតវ៉ា នាំរត់គ្នាប្រសាចចេញពីកាស៊ីណូ (មានវីដេអូ)
ឧត្តរមានជ័យ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅច្រកអូរស្មាច់ បង្កការភ្ញាក់ផ្អើលខ្លាំ ដោយមានជនជាតិបរទេស ចម្រុះជាតិសាសន៍មួយក្រុមមានគ្នាប្រមាណ៥០នាក់ ផ្ទុះការតវ៉ា នាំរត់គេចចេញពីកាស៊ីណូ ខេត្តឧត្តរមានជ័យ ប្រដាប់ដោយអាវុធ មាន ដំបងទីប ដំបងឈើ និងកាំបិតជាដើម បាននាំគ្នាដើចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។
ភ្លាមៗឃើញមានកម្លាំងជំនាញពាក់ព័ន្ធក្នុងខេត្ត ជាច្រើននាក់ ចុះដល់ទីតាំ ដើម្បីអន្តរាគមន៍បង្ក្រាប នាំខ្លួនដឹកបញ្ជូនដើម្បីសួរនាំ។បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរ កាស៊ីណូ អូរស្មាច់រីសត បានឱ្យ ដឹងថា៖ បុគ្គលិកកាស៊ីណូ ជាជនបរទេសទាំងនោះធ្វើកាស៊ីណូអនឡាញខុសច្បាប់ ដោយមានការបង្ខំឱ្យធ្វើការលើសម៉ោង និងមិនគោរពច្បាប់ការងារ តាមកិច្ចសន្យារបស់មេខ្លោង ដែលនាំពួកគេមកពីក្រុងព្រះសីហនុ ទើបបង្កជាជម្លោះរវាង បុគ្គលិកជាជនបរទេសជាមួយអ្នកគ្រប់គ្រងកាស៊ីណូតែម្តងទៅ ហើយនាំគ្នាសម្រុកចេញពីកន្លែងស្នាក់នៅ តែត្រូវបានសន្តិសុខកាស៊ីណូរារាំង ក្រោយមកពួកគេបានយកអាវុធគំរាមក្រុមសន្តិសុខកាស៊ីណូវិញ ដោយអ្នកខ្លះដៃមានកាន់ដំបងទីប, ដំបងឈើ, និងអាវុធផ្សេងៗសម្រុកពីកាស៊ីណូ ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែន តែត្រូវកម្លាំងសមត្ថកិច្ចដែលមានកងរាជអាវុធហត្ថ និងប៉ូលិស នាំគ្នាចុះទៅអន្តរាគមន៍ ទប់ស្កាត់ បង្កជាបាតុភាពរញ៉េរញ៉ៃពេញដងផ្លូវតែម្ដង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្តនីតិវិធីច្បាប់តែម្ដង៕
Post a Comment