បុគ្គលិកបំរើការងារនៅកាស៊ីណូ អាត់កឺចំនួន៤នាក់ កើតទុក្ខមិនសុខចិត្តរឿងថៅកែ ឬអ្នកគ្រប់គ្រងបញ្ឈប់ការងារដោយគ្មានមូលហេតុ
បន្ទាយមានជ័យ៖ បុគ្គលិកដែលបម្រើការងារនៅកកាស៊ីណូ(អាត់កឺ) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ក្រោយពីបានបញ្ឈប់បុគ្គលិកជាជនជាតិខ្មែរចំនួន៤នាក់ នៅពេលនេះបែកធ្លាយរឿងខ្ទេច។
បើយោងតាមការផ្តល់កិច្ចសម្ភាសន៍របស់បុគ្គលិកកាស៊ីណូទាំង៤នាក់ ដែលបម្រើការងារអស់រយៈពេល ៦ខែ នៅកាស៊ីណូ(អាត់កឺ) បានលើកឡើងក្នុងវីដេអូខាងក្រោម៖យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយលោកអភិបាលរាជធានី-ខេត្ត ទាំង២៥ខេត្ត-ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស តែផ្ទុយទៅវិញ កាស៊ីណូ អាត់គឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហ៊ានផ្គើន និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យទៅវិញ ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតសំណូមពរដល់ សមត្ថកិច្ចក្រុងប៉ោយប៉ែត សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតផង គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង៧ចំនុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងល្មើស បទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ និងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ៕
Post a Comment