ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញនៃមន្ទីរខេត្ត ចុះត្រួតពិនិត្យទីតាំងសួនតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញ
បាត់ដំបង÷នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញនៃមន្ទីរខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យទីតាំងសួនតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កន្លែងលក់ដូរនៅតាមទីតាំងមួយចំនួន និងត្រៀមរៀបចំកែលម្អសួនច្បារ ខឿនចិញ្ចើមផ្លូវ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវដើរថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ចំណតយានយន្ត ទីធ្លារសម្រាប់ប្រជាពលរដ្ឋហាត់កីឡា ដើរកម្សាន្តទាំងត្រើយខាងលិច និងត្រើយខាងកើតជុំវិញមាត់ស្ទឹងសង្កែចាប់ពីស្ពានសោហឺ ដល់ស្ពានថ្មចាស់។
គួរបញ្ជាក់ផងដែរ គម្រោងជុសជុល កែលម្អនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីបម្រើផលប្រយោជន៍រួម និងបង្កភាពងាយស្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ លើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញក្នុងខេត្តបាត់ដំបង។ដោយ លោក សឿន ចិត្រាសារ៉ាវុទ្ធ អង្គភាព ប្រម៉ាញ់ជាយដែន
Post a Comment