អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម អ៉ី ឈាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឈៀង អ៊ិត អតីតសមាជិកក្រុមប្រឹក្សាខេត្ត - PMC-News

ឯកឧត្តម អ៉ី ឈាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឈៀង អ៊ិត អតីតសមាជិកក្រុមប្រឹក្សាខេត្ត

ប៉ៃលិន​៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃ លិន អមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត, បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀង អ៊ិត ទីប្រឹក្សាក្រសួងការពារជាតិ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្ត នៅគេហដ្ឋានសព ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដែលបានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ វេលាម៉ោង ២៖៤៤នាទីរសៀល នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀង អ៊ិត ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជន ដែលជាបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ និងប្រជាជននៅក្នុងខេត្ត ហើយសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត និង ថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ។ ជាការឆ្លើយតប តំណាងគ្រួសារសព ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីបុណ្យសព ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ព្រមទាំងថ្នាក់ដឹកនាំ បានធ្វើការគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀង អ៊ិត និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងប្រគល់សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព និងឧបត្ថម្ភ ថវិកាចំនួន ៤លានរៀល សម្រាប់ចាត់ចែង និងរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីផងដែរ៕អត្ថបទ ដោយ÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែន






Theme images by Radius Images. Powered by Blogger.