ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក ………………
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក នៅស្នាក់ការគណបក្សសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់ជើងទឹក ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ និងគណៈកម្មាធិការគណបក្សក្រុង ប្រធាន អនុប្រធានគណបក្សសង្កាត់ជើងទឹក ប្រធានគណបក្សភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាគណបក្សមូលដ្ឋាន សរុបចំនួន ៧៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចំនួន ១ ៤២០ ០០០(មួយលាន បួនសែន ពីរម៉ឺនរៀល) ឧបត្ថម្ភដល់គណបក្សសង្កាត់ជើងទឹក សម្រាប់តម្លើងកៅអី ចំនួន ៧៦គ្រឿង និងស្រោមកៅអី ព្រមទាំងបានឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀល ដល់កម្លាំងប្រជាការពារផងដែរ៕
Post a Comment