អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ - PMC-News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ០៨  ខែ មករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំស្នងការរង កងកម្លាំងនគរបាលការិយាល័យជំនាញប្រជុំលើកិច្ចការជំនាញដល់ផ្នែកនីមួយៗ ។


លោកឧត្តមសេនីយ៍ទោ {សិទ្ធិ ឡោះ }ស្នងការបានដាក់ចេញនូវរបៀបវរ:ចំនួនដល់កងកម្លាំងជំនាញ

១-ការកសាងផែនការដល់ផែនការងារ និងការិយាល័យជំនាញ  

២-ការគោរពវិន័យ សាមគ្គីភាពឯកភាពផ្ទៃក្នុង 

៣-ពង្រឹងផ្នែកសន្តិសុខសណ្តាប់ក្នុងសង្គម 

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់នគរបាលក្រោមឱវាទបន្តការរៀនពង្រឹងសមត្ថភាព ចំណេះ ជំនាញពត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបំពេញការងារ ស្រាវជ្រាវ ក្នុងការបង្ការបង្រ្កាបបទល្មើសបច្ចេកវិទ្យា តាមប្រពន្ធ័អនឡាញ កងកម្លាំងត្រូវផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ទាំងផ្នែកសេវាសាធារណៈ ធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ និងការបង្ការ បង្រ្កាបក្មេងទំនើងផ្សេងៗ ក្នុងភូមិសាស្រ្តខេត្ត ៕ ដោយអង្គភាព ប្រមាញ់ជាយដែន



Theme images by Radius Images. Powered by Blogger.