អង្គភាពចំណុះក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងបុគ្គល ឈ្មោះ ហេង សិទ្ធី ដែលបានចុះផ្សាយព័ត៌មានមិនពិត មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ មួលបង្កាច់ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំ ដោយចោទប្រកាន់មកលើ ឯកឧត្តម ស សុខា
អង្គភាពចំណុះក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងបុគ្គល ឈ្មោះ ហេង សិទ្ធី ដែលបានចុះផ្សាយព័ត៌មានមិនពិត មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ មួលបង្កាច់ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំ ដោយចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមធ្វើការបដិសេធជាសាធារណៈជុំវិញការ ផ្សព្វផ្សាយលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់បុគ្គល “ហេង សិទ្ធី - Sithy Heng” ដែលបានផ្សព្វផ្សាយអំពី ពាក្យបណ្តឹងមួយដែលខ្លួនអះអាងថានឹងត្រៀមដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានភ្ជាប់នូវ ខ្លឹមសារចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកលុយឲ្យខ្លួនក្នុងពេលបំពេញការងារ។
សេចក្ដីបំភ្លឺ របស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា
Post a Comment