ទីតាំងល្បែងស៊ីសងជល់មាន់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ បើកលេង ជារៀងរាល់ថ្ងៃបង្កប់ក្នុង តារាងបាល់ទះពីរក ន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានប៉ះ កំពុងពង្វក់ពលរដ្ឋខ្មែរ ឱ្យចូលលេងយ៉ាងអាណាធិបតេយ្យ
ទីតាំល្បែងសុីសងជល់មាន់និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញបង្កប់ក្នុងតារាងបាល់ទះ 2 កន្លែងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យបើកដំណើរការឲ្យក្រុមញៀនល្បែងលែងយ៉ាងគគ្រឹកគគ្រេងដោយ សេរីរី ឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពគ្មានស្ងាត់។
កន្លែងទី១ ស្ថិតនៅក្នុង ភូមិដំណាក់ត្រយឹងសង្កាត់ចងចៅ 2 និង ទី 2 ស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើកលេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ក្នុងគ្រួសារហើយចាក់ចាញ់អស់ និង កើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ច នៅក្នុងមូលដ្ឋានប្រចាំតំបន់ មិនហ៊ានប៉ះ ទើបទីតាំងខាងលើ នេះបើកលេង បានដោយសុវត្ថិភាព។ តាមប្រភពច្បាស់ការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើង ឲ្យបានដឹងថាទីតាំងមួយនេះ បានបើកលេងជារៀងរាល់ថ្ងៃ មិនដែល ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋាន ណាហ៊ានចុះមកក្បែរ ឬបង្ក្រាបម្ដងណានោះទេ។ ប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គឺ មានពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងជល់មាន់និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ មកចាក់ភ្នាល់យ៉ាងច្រឿនកុះក ។ ប្រជាពលរដ្ឋ និងអង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម {ឃួនស្រេង} អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក {ជួនណារិន្ទ} អគ្គស្នងការ រង និងស្នងការដ្ឋាន នគរបាលរាជនីភ្នំពេញ និង លោកឧត្តមសេនីយ៍ត្រី {រត្ន័ ស្រ៊ាង } មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ចុះបង្ក្រាប នៅក្នុងភូមិសាស្ត្រ ទីតាំងខាងលើនេះ ដោយក្តីអនុគ្រោះ ល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ។ យោង អនុសាសន៍ ការ ដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ធិបតី{ហ៊ុនម៉ាណែត} នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែ បង្ក្រាប បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬ ទេ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ។ អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។ ដោយលោក វង់ សុខរដ្ឋា អង្គភាព ប្រម់ាញ់ជាយដែន
Post a Comment