អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្សជាង ៥ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យទទួលស្វាគមន៍ និងជូនដំណើរប្រតិភូ Gumball 3000 Rally in Cambodia - PMC-News

មនុស្សជាង ៥ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យទទួលស្វាគមន៍ និងជូនដំណើរប្រតិភូ Gumball 3000 Rally in Cambodia

បន្ទាយមានជ័យ៖​ មានមនុស្សជិត​ ៥ម៉ឺននាក់​នៅខេត្តបន្ទាយមានជ័យ​ បានមកទទួលស្វាគមន៍​ និងជូនដំណេីរដ៏កក់ក្តៅចំពោះប្រតិភូ Gumball ៣០០០ Rally in Cambodia នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ដែលចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត សិស្សា នុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត​ ៥ម៉ឺននាក់ បានធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រតិភូ Gumball 3000 Rally in Cambodia នៅរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ចំណែកថ្នាក់ដឹកនាំប្រតិភូ​ និងអ្នកសហការរៀបចំព្រឹត្តិការណ៍​ បានចុះមកថ្លែងអំណរគុណដល់ជារដ្ឋាភិបាលកម្ពុជា​ និងក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច និងមហាជនពា់ក់ព័ន្ធដែលបានទទួលបដិសណ្ឋារកិច្ច សម្របសម្រួល ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់ពួកគេ។

យោងតាមរដ្ឋបាលសាលាខេត្ត​ និងមន្ទីរទេសចរណ៍ខេត្តឱ្យដឹងថា​ ស្ថិតិអ្នកទទួលស្វាគមន៍ ជូនដំណើរក្នុងខេត្តបន្ទាយមានជ័យ ចំពោះប្រតិភូ Gumball ៣០០០ Rally in Cambodia ចាប់ពីចំណុចព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ (ផ្លូវជាតិលេខ៦) និងជូនដំណើរប្រតិភូចេញទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៤៧.០០០នាក់ ក្នុងនោះ​ ស្រុកព្រះនេត្រព្រះ ចំនួន ៩.០០០នាក់, ក្រុងសិរីសោភ័ណ ចំនួន ១៤.០០០នាក់, ស្រុកអូរជ្រៅចំនួន ៥.០០០នាក់​ និងក្រុងប៉ោយប៉ែតចំនួន ១៩.០០០នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “Gumball ៣០០០ Rally in Cambodia” បានធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។​ ហេីយនៅរសៀលថ្ងៃទី​១៧ខែកញ្ញា ប្រតិភូបានចាកចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាត៊ិប៉ោយប៉ែតទៅប្រទេសថៃ៕








Theme images by Radius Images. Powered by Blogger.