អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធីមេធីមេបញ្ជាអញ្ជើញក្នុងពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 ត្រួតពិនិត្យលទ្ធផលសិក្ខាកាមពលទាហានហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ ២ - PMC-News

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធីមេធីមេបញ្ជាអញ្ជើញក្នុងពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 ត្រួតពិនិត្យលទ្ធផលសិក្ខាកាមពលទាហានហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ ២

សៀមរាប៖​ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៥ ពិធីបាញ់គ្រាប់ពិតអាវុធ AK47 ដល់ពលទាហានហ្វឹកហ្វឺនឆ្នាំ២០២៤ កងពលធំអន្តរាគមន៍លេខ២ ដែលប្រព្រឹត្តទៅស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធីមេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២។

តាមរបាយការណ៍ហ្វឹកហ្វឺនបានឲ្យដឹងថា ការអនុវត្តន៍បាញ់គ្រាប់ពិតនេះមានរយះពេល១ព្រឹក ដែលមានសិក្ខាកាម សរុបចំនួន ៩៧នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖ -និទ្ទេសពូកែ ចំនួន ១៥នាក់ ស្មើនឹង ១៦% -និទ្ទេសគ្រាន់បើ ចំនួន ៤៧នាក់ ស្មើនឹង ៤៨% -និទ្ទេសមធ្យម ចំនួន ៣៥នាក់ ស្មើនឹង ៣៦% ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការបានមាន ប្រសាសន៍ថា ៖ ចាប់ពីពេលហ្វឹកហ្វឺនរហូតមកដល់ថ្ងៃនេះបានអនុវត្តន៍ការបាញ់គ្រាប់ពិតកាំភ្លើងAK47 សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងបច្ចេកទេសអាវុធ និងកាយវិការបាញ់។ ទន្ទឹមនឹងនេះ​ ឯកឧត្តម មេបញ្ជាការ ក៏បានរំលឹកដាស់តឿនដល់សិក្ខាកាមទាំងអស់ត្រូវតែហ្វឹកហាត់រៀនសូត្រជាប់ជានិច្ច《ស៊ូបង្ហូរញើសនៅលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ》។ ជាមួយគ្នានោះ ឯកឧត្ដម បានលើកទឹកចិត្តជូនរង្វាន់ដល់ពលទាហានដែលមានស្នារដៃ និទ្ទេសពូកែផងដែរ ជាចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ​បានថ្លែងអំណរគុណ​ ​កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនផងដែរ ៕ ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនធីវី





Theme images by Radius Images. Powered by Blogger.