អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលខេត្តបន្ទាយមានជ័យ បើកបរប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមានជាតិស្រវឹងពេលរាត្រី - PMC-News

នគរបាលខេត្តបន្ទាយមានជ័យ បើកបរប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមានជាតិស្រវឹងពេលរាត្រី

បន្ទាយមានជ័យ៖ យោងការណែនាំ និងការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៥ ចូល២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗ តាមទីប្រជុំជន ភូមិសាស្ត្រងាយរងគ្រោះ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

ទន្ទឹមគ្នានោះដែរ នៅពេលរាត្រីកម្លាំងនគរបាលក៏បានបើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ អប់រំណែនាំច្បាប់ចរាចរណ៍, ត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ មានជាតិស្រវឹង(ជាតិអាល់កុល) និងបានណែនាំដល់អ្នកដំណើរទាំងអស់ត្រូវដាក់ភ្លើងបំភ្លឺផ្លូវ ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលបើកបរ។ ការចុះត្រួតពិនិត្យនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តទាំងមូល និងសុវត្ថិភាពចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវសាធារណៈស្រុក ក្រុង ក្នុង ខេត្តបន្ទាយមានជ័យ៕ ផ្សាយ ដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី






Theme images by Radius Images. Powered by Blogger.