អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បាននាំយកថវិកាចូលរួមរំលែកទុក្ខជាមួយយោធិនដែលម្តាយបង្កើតបានទទួលមរណភាព - PMC-News

លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បាននាំយកថវិកាចូលរួមរំលែកទុក្ខជាមួយយោធិនដែលម្តាយបង្កើតបានទទួលមរណភាព

បាត់ដំបង÷នៅសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ព្រមទាំងលោកនាយសេនាធិការរង លោកនាយ នាយរង ការិយាល័យផ្នែក បានប្រគល់ថវិកាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ២.៩១០.០០០រៀល ប្រគល់ជូនលោកវរសេនីយ៍ត្រី ម៉ម សុខា នាយទាហាន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលម្តាយបង្កើតបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសនោះដែរ វរសេនីយ៍ត្រី ម៉ម សុខា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈ និងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ និងថ្នាក់ដឹកនាំ ព្រមទាំងនាយ-ពលទាហានទាំងអស់ សូមមានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន និងសូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្សាយ ដោយ អង្គភាព គេហទំព័រ ប្រមាញ់ជាយដែន ធីវី




Theme images by Radius Images. Powered by Blogger.