លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ដឹកនាំកម្លាំងមន្ត្រីសណ្ដាប់ធ្នាប់ចរាចរណ៍ច្រើនរូប ចុះធ្វើការល្បាតចល័តតាមបណ្តោយផ្លូវជាតិលេខ៥ពីចំណុចរង្វង់មូលប៉ោយប៉ែត
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។
នៅថ្ងៃចន្ទ ទី២៤ខែកុម្ភះ ឆ្នាំ២០២៥ នៅវេលាម៉ោង១៦និង០០នាទី លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង មាននាយ-នាយរងផ្នែកនិងមន្ត្រីសណ្ដាប់ធ្នាប់ចរាចរណ៍ ចុះល្បាតចល័ត រៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៥ពីចំណុចរង្វង់មូលប៉ោយប៉ែតដល់ស្តុបផ្សារកណ្តាល ហាមមិនអោយឈប់យានយន្ត រឺលក់ដូរនៅលើចិញ្ចើមផ្លូវ ជាពិសេសនៅចំណុចមុខវត្តបាលិលេយ្យ និងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ។ ក្នុងឱកាសនោះផងដែរ៖ លោកវរសេនីយ៍ទោបោន ភក្រ្តា អធិការរង ក៏បានណែនាំនិងអំពាវនាវដល់ឲបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ដែលបើកបរម៉ូតូលើដងផ្លូវជាតិលេខ៥ នឹងតាមផ្លូវនានាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ក្នុងការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងបើកបរកុំវ៉ាចេងត្រូវប្រកាន់ភ្ជាប់ស្ដាំនិងបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវកុំបើកបរលឿនហួសល្បឿនកំណត់ និងប្រកាន់ភ្ជាប់ស្ដាំ ដើម្បីចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុផងដែរបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីការពារអាយុជីវិតរបស់បងប្អូនទាំងអស់គ្នា។ ផ្សាយ ដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី
Post a Comment