អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងកសិកម្មបានចុះផ្សព្វផ្សាយអោយប្រើឧបករណ៍នេសាទជាផ្លូវការ - PMC-News

ក្រសួងកសិកម្មបានចុះផ្សព្វផ្សាយអោយប្រើឧបករណ៍នេសាទជាផ្លូវការ

 ខេត្តសៀមរាប÷ ឯកឧត្តម ប៉ែនផល្លីកា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកម្លាំង​ជំនាញ​ប្រជុំផ្សព្វផ្សាយស្តីពី «ការកំណត់ប្រភេទឧបករណ៍នេសាទឈ្នាង​អូស​លៀសជាលក្ខណៈគ្រួសារ » ដល់ប្រជានេសាទ នៅខេត្តសៀមរាប។


 នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចូលរួមប្រជុំផ្សព្វផ្សាយស្តីពី «ការកំណត់ប្រភេទឧបករណ៍នេសាទ​ឈ្នាងអូស​លៀស​ជាលក្ខណៈគ្រួសារ និងការទិញ-លក់ » ជូនដល់បងប្អូនប្រជានេសាទ​មកពីស្រុកមួយចំនួននៅក្នុងខេត្តសៀមរាប។ កម្មវិធីធ្វើឡើងនៅក្នុងបរិវេណ​សាលាឆាន់ វត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។



ដំណើរបេសកកម្មផ្សព្វផ្សាយមានការចូលរួមពី លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក សោម សុវណ្ណ នាយរងអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប លោកអនុសេនីយ៍ឯក ណី វណ្ណៈ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំស្នាក់ការអន្តរាគមន៍កំពង់ភ្លុក លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប អភិបាលរងស្រុក​សូទ្រ​និគម អភិបាលរងស្រុកជីក្រែង ។

ក្នុងនោះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ប្រធានក្រុម​ប្រឹក្សា​​ឃុំអន្លង់​សំណរ អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​កំពង់ឃ្លាំង មន្រ្តី​ឧទ្យាន​នុរក្សប្រចាំស្នាក់ការកំពង់ឃ្លាំង សហគមន៍នេសាទមាត់ខ្លា សហគមន៍​នេសាទ​កំពង់ឃ្លាំង មេភូមិពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន១៦៧នាក់ ស្រ្តី ២៧នាក់។ 

   តាមរយៈការជជែកពិភាក្សា អង្គប្រជុំទទួលបាននូវលទ្ធផល រួមមាន៖អនុញ្ញាតឱ្យប្រើប្រាស់ម៉ាស៊ីនកម្លាំង១៨សេះ សាច់ឈ្នាងក្រឡា ៣ សង់ទីម៉ែត្រ កញ្រ្ជែងរែងលៀសម៉ាស៊ីនកម្លាំង ៦សេះ។ ចំពោះការនេសាទអនុញ្ញាត​ឱ្យធ្វើ​បានតែក្នុងតំបន់ ដែលបានកំណត់និយាមការដោយសមត្ថកិច្ចជំនាញ ​ និងរាល់​លិខិត​អនុញ្ញាតពាក់ព័ន្ធផ្សេងៗ ត្រូវចេញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ជាដើម៕

Theme images by Radius Images. Powered by Blogger.