អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់! - PMC-News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក កាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងអំណរគុណឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម ជួបសម្ដែងការគួរសម ដោយបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងទាំងពីរនឹងបន្តរីកលូតលាស់ជាលំដាប់ និងបង្កលក្ខខណ្ឌកាន់តែសមស្របដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការនានា ដែលស្ថាប័នទាំងពីរ បានផ្តួចផ្តើមក្នុងពេលកន្លងមក។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ​ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាព ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕








Theme images by Radius Images. Powered by Blogger.